គណបក្ស​ប្រជាជន​កម្ពុជា ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នៅ​ព្រឹក​នេះ​

856
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​-​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃទី​២២​ខែសីហា​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​ខ្លួន​នៅ​សាល​ស៊ី​ធី​ហល នៃ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយមាន​ការចូលរួម​ពី​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ទាំងអស់ ​រួមទាំង​តំណាង​គណ​បក្ស​មកពី​ក្រសួង ​ស្ថាប័ន​និង​មូលដ្ឋាន​ ប្រមាណ​ជាង ១ ពាន់​នាក់​ ។​

កិច្ចប្រជុំ​មាន​របៀបវារៈ​សំខាន់​ចំនួន​ពីរ​៖​ ទី​១.​ការ​បូកសរុប​លទ្ធផល​ការងារ​របស់​គណបក្ស​ក្នុង​រយៈពេល ១ ឆ​មាស និង របៀបវារៈ​ទី​២ គឺ​ការលើក​ទិសដៅ​ការងារ​បន្ត​របស់​គណ​បក្ស ។


​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែមាន​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់ខ្លួន​ក្នុង​១ ឆ្នាំ ២​ដង ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំឆមាស និងលើក​ទិសដៅ​សម្រាប់​ឆមាស​បន្ត ។ កិច្ចប្រជុំ​មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូល​យក​ព័ត៌មាន​នោះទេ ។​

គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ដែល​ធនធានសម្បូរបែប​ ទាំង​ថវិកា និង​ធនធានមនុស្ស ។ ក្នុង​រយៈពេល​៦​អាណត្តិ​កន្លងមកនេះ​​ គណបក្ស​ប្រជាជន​កម្ពុជា តែង​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត ។

គួរ​ជម្រាបជូន​ថា​ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​ចុងក្រោយ​របស់​ខ្លួន​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ ២០១៨ តាមរយៈ​សន្និបាត​លើក​ទី ៤១ ដោយមាន​ការចូលរួម​ពី​សមាជិក​គណៈ ក​ម្មា​ធិ​ការ​កណ្តាល​ចំនួន ៨២៩ រូប​លើ​រចនាសម្ព័ន្ធ​រួម​ចំនួន​៨៦៥​រូប ៕​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម