ថ្ងៃទី​០២-០៣​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1219
ចែករម្លែក

ថ្ងៃទី​២​កក្កដា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​
​ ​
•​ឆ្នាំ​១៧៧៧ វើ​រ​ម៉ុ​ន​ថ៍ (Vermont) ក្លាយជា​ទឹកដី​អាមេរិក​ដំបូង ដែល​លុបចោល​នូវ​ទាសភាព ។​
​ ​
•​ឆ្នាំ​១៨៨១ មេធាវី​អាមេរិក ឆាល ជេ ហ្គី​តូ (Charles J. Guiteau) បាញ់​ប្រធានាធិបតី​អាមេរិក ជេ​ម​ស៍ ហ្កា​ហ្វៀ​ល (James Garfield) រងរបួស ធ្ងន់ ហើយ​គាត់​បាន​ស្លាប់​នៅ​ថ្ងៃទី​១៩ កញ្ញា ដោយសារ​ដំបៅក្លាយ ។ មេធាវី ឆាល ជេ ហ្គី​តូ ក៏​ត្រូវបាន​កាត់ទោស ប្រហារជីវិត ដោយ​ព្យូ​រក ។​
​ ​
•​ឆ្នាំ​១៩៤០ អ្នកដឹកនាំ ឯករាជ្យ​ឥណ្ឌា សាប់​ហាស ចាន់​ដ្រា បូស (Subhas Chandra Bose) ត្រូវ បាន​ចាប់ខ្លួន និង​ឃុំឃាំង នៅ​ទីក្រុង កាល់​គូ​តា (Calcutta) ។​
​ ​
•​ឆ្នាំ​១៩៦៤ ប្រធានាធិបតី លីន​ដុន ប៊ី ច​ន​សុន (Lyndon B. Johnson) ចុះហត្ថលេខា​លើ​ច្បាប់ សិទ្ធិ ជន​ស៊ីវិល ឆ្នាំ​១៩៦៤ ក្នុង​គោលបំណង ហាមឃាត់​កា​បែងចែក​ពូជសាសន៍​នៅ ទីសាធារណៈ ។​
​ ​
•​ឆ្នាំ​១៩៦៦ យោធា​បារាំង បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​សាក​ល្បង ដែលមាន​ឈ្មោះ​សម្ងាត់ អាល់​ដេ​បា​រ៉ង់ (Aldebaran) នៅ​កោះ​ផ្កាថ្ម Mururoa ។ នោះ​ជាការ​ធ្វើ​តេ​ស្តិ៍​នុយក្លេអ៊ែរ​លើក ដំបូង​របស់​ពួកគេ នៅ​មហាសមុទ្រ ប៉ាស៊ីហ្វិក ។​
​ ​
•​ឆ្នាំ​១៩៧៦ ក្នុងការ​ដួលរលំ នៃ​សាធារណរដ្ឋ​វៀតណាម​, ពួក​កាន់ លិ​ទ្ធិ​កុម្មុយនីស្ត​វៀតណាម​ខាង​ជើង ប្រកាស​ឯកភាព​របស់​ពួកគេ​ទៅជា សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​
​ ​
•​ឆ្នាំ​១៩៩៣ អ្នកចូលរួម​ក្នុង កម្មវិធី​វប្បធម៌ និង​អក្សរសាស្ត្រ Alevi (​សហគមន៍​សាសនា និង​វប្បធម៌​ដំបូង នៃ​តួ​ក​គី​) ៣៧​នាក់ បាន​ស្លាប់​នៅពេល ហ្វូង​បាតុករ​ដុត​ភ្លើង​នៅ​សណ្ឋាគារ ពួកគេ​នៅ​ខេត្ត​ស៊ី​វ៉ាស (Sivas) ក្នុងអំឡុង ពេល​ការបះបោរ​ហិង្សា​មួយ ។​
​ ​
•​ឆ្នាំ​២០០២ ស្តេ​វ ហ្វូ​សិត (Steve Fossett) ក្លាយជា​មនុស្ស​ដំបូង ដែល​ហោះ ហើរ​តែម្នាក់ឯង​ជុំវិញ ពិភពលោក ដោយ​មិន​ឈប់សម្រាក នៅក្នុង​បា​ឡុង​ហោះ ។​
​ ​
•​ឆ្នាំ​២០០៤ វេទិកា​តំបន់ អាស៊ាន (ASEAN Regional Forum) បាន ទទួល​ប៉ា​គី​ស្ថាន​ជា​សមាជិក​ទី​២៤ របស់ ខ្លួន ។​
​ ​
•​ឆ្នាំ​២០១០ រថយន្ត​ផ្ទុក​ប្រេង មួយ​បាន​ផ្ទុះ​នៅ​ខេត្ត​គី​វូ​ខាងត្បូង ក្នុង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ សម្លាប់​មនុស្ស​យ៉ាងហោចណាស់​២៣០ នាក់ និង​របួស​១៩៦​នាក់ ។​
ˆ
​ថ្ងៃទី​៣​កក្កដា ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​
​ ​
•​ឆ្នាំ​១៩៣៨ កំណត់ត្រា ល្បឿន​ពិភពលោក​សម្រាប់​ម៉ាស៊ីន រថភ្លើង ត្រូវបាន​ដាក់​នៅ​ប្រទេស អង់គ្លេស ដោយ​ក្រុមហ៊ុន​រថភ្លើង ម៉ា​ឡា​ដ (Mallard) ដែលមាន​ល្បឿន ដល់​២០៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។​
​ ​
•​ឆ្នាំ​១៩៥២ រដ្ឋ​ធម្ម​នុ​ញ្ញៃ​ន ព័រ​តូ​រី​កូ ត្រូវ​បានឱ្យ​សច្ចា​នុ​ម័ត​ដោយ សភា​សហរដ្ឋអាមេរិក ។​
​ ​
•​ឆ្នាំ​១៩៦២ សង្គ្រាម​ឯករាជ្យ អាល់​ហ្សេ​រី ប្រឆាំងនឹង​បារាំង បាន បញ្ចប់ ។ សង្គ្រាម​នេះ បានចាប់ផ្តើម តាំងពី​ឆ្នាំ​១៩៥៤ ហើយ​ទីបំផុត អាល់​ហ្សេ​រី បានទទួល​ឯករាជ្យ​ពី បារាំង ។​
​ ​
•​ឆ្នាំ​១៩៧០ យន្តហោះ De Havilland Comet របស់​ក្រុមហ៊ុន Dan Air បុក​ភ្នំ​នៅ​ខាងជើង​រដ្ឋធានី បា​សេ ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ (Barcelona, Spain) សម្លាប់​មនុស្ស ១១៣​នាក់ ។​
​ ​
•​ឆ្នាំ​១៩៧៧ ចលនា​នៃ​សា​ធា រណ​រដ្ឋ​សេ​ណេ​ហ្កា​ល់ (Senegalese Republican Movement) ត្រូវបាន​បង្កើតឡើង ។​
​ ​
•​ឆ្នាំ​១៩៧៩ ប្រធានាធិបតី អាមេរិក ជី​មមី ខា​ធឺរ (Jimmy Carter) ចុះហត្ថលេខា​លើ​សេចក្តី​បង្គាប់ សម្រាប់ ជំនួយ​សម្ងាត់​ដល់​អ្នក​ប្រឆាំង​ជាមួយ ពួក​អ្នកគាំទ្រ​របប​សូ​វៀត នៅ​កា​ប៊ុល ។​
​ ​•
ឆ្នាំ​១៩៨១ ការនិយាយ លើកដំបូង​ក្នុង​កាសែត​ញូវយ៉ក​ថែម​ស៍ (New York Times) ស្តីពី​ជំងឺ​ម្យ៉ាង​ដែល ក្រោយមក​ត្រូវគេ​ហៅថា អេដស៍ ។​
​ ​
•​ឆ្នាំ​១៩៨៨ នាវាចម្បាំង កងទ័ព​អាមេរិក USS Vinennes បាញ់​ទម្លាក់​យន្តហោះ​អៀរ​ឡង់ ជើង​ហោះ ហើរ​លេខ​៦៥៥ នៅ​ឈូង​សមុទ្រ​ពែ​ក្ស (Persian Gulf) សម្លាប់​មនុស្ស​នៅលើ​យន្តហោះ​ទាំងអស់ ២៩០​នាក់ ។​
•
​ឆ្នាំ​២០០១ យន្តហោះ Tupolev Tu-154 របស់​ក្រុមហ៊ុន Vladivostok Avia ធ្លាក់​ក្នុង​ដំណើរ​ចុះចត​នៅ​ទីក្រុង Irkutsk​ក ប្រទេស​រុស្ស៊ី បណ្តាលឱ្យ​មនុស្ស ១៤៥​នាក់​ស្លាប់​។​
​ ​
•​ឆ្នាំ​២០០៦ ផ្កាយព្រះគ្រោះ 2004 XP 14 ហោះ​ក្នុង​ចម្ងាយ​៤៣២. ៣០៨​គីឡូម៉ែត្រ នៃ​ផែនដី ៕​ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​

ទីតាំងផ្សាយពាណិជ្ជកម្ម