គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ​ដាក់​ផែនការ​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ សង្កាត់​មាន​សុវត្ថិភាព​

270
ចែករម្លែក

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​ ៖ ​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ លោក នុត ពុធ​ដា​រ៉ា អភិបាលខណ្ឌ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ប្រចាំ​ខែសីហា និង​ទិសដៅ​ខែកញ្ញា​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ​បានដាក់​ផែនការ​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​, សង្កាត់​មាន​សុវត្ថិភាព​។​

កិច្ចប្រជុំ​ខាងលើ​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី អភិបាលរង អធិការរង​នគរបាល​ខណ្ឌ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ តំណាង​ភូមិភាគ​ពិសេស​ប្រចាំ​ខណ្ឌ នាយករង​រដ្ឋបាល ប្រធានការិយាល័យ​ចំណុះ​ជំនាញ​នានា​ជុំវិញ​ខណ្ឌ ចៅសង្កាត់ មេ​ប៉ុស្តិ៍ ស្មៀន​សង្កាត់​ទាំង​១២​។

មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា​៖​ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ចប្រជុំ​រួមមាន​៖​ការពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​-​បន្ត​យកចិត្តទុកដាក់​បង្កា បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បញ្ហា​គ្រឿងញៀន​-​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​មូលដ្ឋាន​-​បន្ត​យកចិត្តទុកដាក់​ការស្ថាបនា​ហេដ្ឋា រចនាសម្ព័ន្ធ ការស្តារ​ប្រព័ន្ធ​លូ និង​ការជួសជុល​ផ្លូវ​សំបុកមាន់ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ ​ក្នុងនោះ​ក៏​លើកឡើង​ពី​បញ្ហា​អនាម័យបរិស្ថាន​៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ