​អប់រំ​ពី​បរិស្ថាន​ដល់​កម្មករ​បម្រើ​ការជួស​ជុល​ប្រាសាទ​និង​សម្អាត​ក្នុង​ឧទ្យាន​អង្គរ​

363
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​នាយដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្ករ​ISO140012015​។​បានរៀបចំ​កម្មវិធី​អប់រំ​បរិស្ថាន​ដើម្បី​ផ្សព្វផ្សាយ​និង​អប់រំ​ផ្នែក​បរិស្ថាន​ដល់ក​ម្មករ​ជួសជុល​ប្រាសាទ​និង​កម្មករ​សម្អាត​ក្នុង​រមណីយដ្ឋាន​អង្គរ​៣​គោលដៅ​ដែល​កំពុង​ប្រចាំការ​នៅ​វង់​តូច​វង់​ធំ​និង​តំបន់​រលួស​សរុប​ប្រមាណ​១៦០​នាក់​។

កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​បរិស្ថាន​បង្កើន​ការយល់ដឹង​ផ្នែក​បរិស្ថាន​ជំរុញ​ការចូលរួម​ជំរុញ​ការផ្សព្វផ្សាយ​ជួយ​ថែរក្សា​បរិស្ថាន​និង​ណែនាំ​ដល់​អ្នកលក់ដូរ​និង​ភ្ញៀវទេសចរ​ខ្មែរ​ឱ្យ​កាន់តែ​ទទួលបាន​ទូលំទូលាយ​បន្ថែមទៀត​។​ដោយឡែក​កម្មវិធី​នេះ​បាន​ផ្តោតលើ​ចំណុច​សំខាន់ៗ​៩​ចំណុច រួមមាន​៖ ១,​គោលនយោបាយ​បរិស្ថាន​។​២,​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន និង​ផែនការ​សកម្មភាព​បរិស្ថាន​។​

៣,​បញ្ហា​សំរាម​និង​បញ្ហា​ប្រឈម​។​៤,​អង្គរ​ជា​រមណីយដ្ឋាន​គ្មាន​ផ្សែង​បារី​។​៥,​បំរាម​ចំពោះ​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ច​។​៦,​បំរាម​ចំពោះ​ការសេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​និង​អាហារ​ក្នុង​ទី​ប្រាសាទ​។​៧,​បំរាម​ចំពោះ​ការ​ក្រាលកន្ទេល​និង​អង្រឹង​នៅ​ក​សិន្ធុ​អង្គរ​។​៨,​ក្រម​ប្រតិបត្តិ​អង្គរ​។​៩,​ការ​សំឡឹងមើល​និង​វាយតម្លៃ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ចំពោះ​អង្គរ​។​

​កម្មវិធី​អប់រំ​បរិស្ថាន​នេះ​មាន​រយៈពេល​៣​ថ្ងៃ​នៅ​ទីតាំង​ខុសៗ​គ្នា​ដោយ​ថ្ងៃទី​១​ធ្វើ​នៅ​អង្គរវត្ត​ត្រូវ​នឹង​ថ្ងៃទី​១២ ថ្ងៃទី​២ នៅ​ភិ​មាន​អាកា​សនា ត្រូវ​នឹង​ថ្ងៃទី​១៥ និង​ថ្ងៃទី​៣​នៅ​ប្រាសាទ​ព្រះ​គោ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​។​មួយផ្នែក​នៃ​កម្មវិធី​ក៏មាន​សំណួរចម្លើយ​រវាង​វាគ្មិន​និង​អ្នកចូលរួម​ទាំង​អស់ពី​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បរិស្ថាន ធ្វើឱ្យ​វគ្គ​បណ្តុះបណ្តាល​កាន់តែ​អាច​ស្វែងយល់បាន​មួយកម្រិត​ទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម