​អតីត​សិស្ស​និង​យុវជន​ក្រុង​ព្រះវិហារ​បង្កើត​ការជួប​ជុំគ្នា​ដើម្បី រំលឹក​គុណគ្រូ​

577
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អតីត​សិស្ស​នៃ​សាលាបឋមសិក្សា​ប៉ា​លហាល​និង​យុវជន​ភូមិ​ប៉ា​លហាល​ឃុំ​ប៉ា​លហាល​ក្រុង​ព្រះវិហារ​បានរៀបចំ​ពិធី​ជួបជុំគ្នា​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។​គោលបំណង់​នៃ​ការបង្កើត​កម្មវិធី​គឺដើម្បីសំដែង​ការដឹង​គុណគ្រូ​នៃ​សាលាបឋមសិក្សា​ប៉ា​លហាល​នេះ​។​

​ក្រុម​អតីត​សិស្ស​នឹង​យុវជន​បាន​ប្តេជ្ញាចិត្ត​​ដើម្បី​កៀងគរ​អតីត​សិស្ស​និង​យុវជន​គ្រប់​ជំនាន់​ធ្វើ​សកម្មភាព​នេះ​ឡើង​ក្នុង​គោលបំណង​ទី​១.គឺ​ចង់​ចងក្រង​អនុស្សាវរីយ៍​ថ្មី​មួយ​ប្រកបដោយ​មេត្តាធម៌​ករុណា​ធម៌​ក​ត្ត​ញ្ញូតា​ធម៌​ដែល​ផុស​ចេញពី​បេះដូង​។​ដើម្បី​តបស្នង​សងគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ដែលជា​ឪពុកម្តាយ​ទី​២​ដោយ​ក្តី​គោរព​ស្រឡាញ់​ឱ្យបាន​ច្រើន​។

២.ដើម្បីឱ្យ​អតីត​សិស្សសាលា​បឋមសិក្សា​ប៉ាល​ហាល​នឹង​យុវជន​នៃ​ភូមិ​ប៉ា​លហាល​ទាំងអស់​បាន​រំលឹក​ឡើងវិញ​នូវ​អនុស្សាវរីយ៍​ពី​អតីត​កាលដែល​ធ្លាប់​សិក្សា​រៀនសូត្រ​,​ធ្លាប់​​រត់​លេង​,ធ្លាប់មានអនុស្សាវរីយ៍​ជាមួយ​មិត្តភក្តិ​រួមសាលា។​​ជាពិសេស​ចង់​ជួប​លោកគ្រូ​អ្នកគ្រូ​ដែល​ធ្លាប់​បង្ហាត់បង្រៀន​ដល់​ពួកយើង​ផ្ទាល់​៕S/​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម