​រក​អត់​ឃើញ​ត្រី​សាច់​បន្លែ​មាន​ជាតិគីមី​ទេ​តែ​ដកហូត​ទំនិញ​ហួស​សុពលភាព​

548
ចែករម្លែក

ដោយៈ​សាត​ចាន់​/​បុត្រ​មណ្ឌលគិរីៈ​ត្រី​សាច់​បន្លែ​គ្រឿង​វេច​ខ្ចប់​អាហារ​កំប៉ុង​ដែល​កំពុង​ចរាចរណ៍​លក់​នៅក្នុង​ក្រុង​សែន​មនោ​រម្យ​ពលរដ្ឋ​អាច​ទិញ​យកទៅ​បរិភោគបាន​ដោយ​មិនបាច់​ព្រួយបារម្ភ​នោះទេ ។​ព្រោះ​កាំកុងត្រូល​បាន​ពិនិត្យ​យ៉ាង​យកចិត្ត​ទុល​ដាក់​ណាស់​ក្នុង​ចុងខែ​សីហា​នេះ​។​ប៉ុន្តែ​ចំពោះ​ភេសជ្ជៈ​កំប៉ុង គួរតែ​ពិនិត្យ​ឱ្យ​ច្បាស់​មុន​និង​ទិញ​យកទៅ​ពិសារ​។​

​ដើម្បី​ការពារ​សុខុមាលភាព និង​សុវត្ថិភាព​ចំនីអាហារ ជូន​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់​ទូទៅ កាលពី​ព្រឹក​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៩​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​ដឹកនាំ​ដោយ​លោក​ចាន់​វាសនា​ជា​ប្រធាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។​

​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​និង​ចំណីអាហារ​នានា​និង​អប់រំ​ណែនាំ​ដល់​អាជីវករ​និង​ពលរដ្ឋ​។​ត្រូវ​ពិនិត្យមើល​គុណភាព​ទំនិញ​ណា​ដែល​គួរប្រើ​ប្រាស់​ឫ​ទំនិញ​ណា​មិនគួរ​ប្រើប្រាស់​ជៀសវាង​បរិភោគ​ធ្វើឱ្យប៉ះពាល់​សុខភាព​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅ​ផ្សារ​សែន​មនោ​រម្យ ស្ថិតនៅ​ក្រុង​សែន​មនោ​រម្យ​។

​លោក​ចាន់​វាសនា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បានឱ្យដឹងថា​ការចុះ​ត្រួតពិនិត្យ​នេះ​ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​និង​សុខភាព​អ្នកប្រើប្រាស់​ផ្ដោតទៅលើ​ក​ទំនិញ​វេច​ខ្ចប់​ស្រាប់​ជាពិសេស​ទំនិញ​ហួល​ការ​បរិ​ច្ឆ​ទ​ប្រើប្រាស់ ទំនិញ​គ្មាន​សុវត្ថិភាព ឬ​លាយ​សារធាតុ​គីមី​ហាមឃាត់​។

​លោក​បន្ថែមថា​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ​មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​លើ​ចំនីអាហារ​ដើម្បី​ស្វែង​រកសា​ធាតុគីមី​ហាមឃាត់​លើ​មុខទំនិញ​បន្លែ​ជាច្រើន​មុខ ជា​លទ្ធផល​ពុំមាន​សា​ធាតុគីមី​ហាមឃាត់ ព្រមទាំង​បានធ្វើ​តេស្ត​រក​សារធាតុ​គីមី​ហាមឃាត់​Formalin​លើ​មុខទំនិញ​មឹក​ត្រាំ​បង្គា​។​ជា​លទ្ធផល​ក៏​ពុំមាន​សារធាតុ​គីមី​ហាមឃាត់​នោះដែរ​និង​បានធ្វើ​តេស្ត​រក​សារធាតុ​អ៊ីយ៉ូត​នៅក្នុង​អំបិល​ម៉ាក លី​លីដា ជា​លទ្ធផល​មាន​អ៊ីយ៉ូត​ត្រឹមត្រូវ​។

​ក្រៅពីនោះ​មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​ទៅលើ​ទំនិញ​វិច​ខ្ចប់​ស្រាប់​នៅតាម​តូប​និង​តាម​ផ្ទះ​លក់​ចា​ហ៊ួ​យ​នានា​ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព​និង​ហួស​កាលបរិច្ឆេត​ប្រើប្រាស់​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​ដកហូត​ភេ​ស​ជ្ជះ​ម៉ាក​IZE​ហួស​កាលបរិច្ឆេត​ប្រើប្រាស់​ចំនួន​៦១​កំប៉ុង​យកទៅ​រក្សាទុក​នៅ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត រងចាំ​ធ្វើ​ការដុត​កម្ទេចចោល​នៅពេល​ក្រោយ​។​

​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បញ្ជាក់ថា​បើសិនជា​មន្ត្រី​ជំនាញ​រកឃើញ​មុខទំនិញ​ណាមួយ​មាន​សារធាតុ​គីមី​ហាមឃាត់​ដាក់លក់​នៅលើ​ទីផ្សា មន្ត្រី​ជំនាញ​នឹងធ្វើ​ការដកហូត ឬ​កម្ទេចចោល និង​រក​វិធានការ​ទប់ស្កាត់​ការនាំ​ចូល​ជា​បន្តទៀត​។

លោក​បន្ថែមថា កន្លងមក សាខា​កាំកុងត្រូល បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​មក​ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់​២​ទៅ​៣​លើក​មកហើយ ក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ឲ្យ​កាន់តែច្បាស់ ប៉ុន្តែ​លទ្ធផល​ចេញមក​ដូចនឹង​អ្វីដែល​សាខា​កាំកុងត្រូល​ត្រួតពិនិត្យ​គឺ​រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះទេ​។​

​ជាងនេះទៅទៀត​លោក​ប្រធាន​ក៏បាន​បានធ្វើ​ការណែនាំ​បន្ថែម​ដល់​អាជីវករ​ពាណិជ្ជករ​ឱ្យមាន​ការយល់ដឹង​និង​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ទំនិញ​ទាំងឡាយណា​ដែល​មិនមាន​គុណភាព​និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។​ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ និង​បាន​បិទ​រូបភាព ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល​ជូន​ដល់​អ្នកលក់​និង​អ្នកប្រើប្រាស់​ឱ្យបាន​យល់ដឹង​ពី​រូបភាព ជាបឋម​នូវ​ទំនិញ​ណា​ដែល​គួរប្រើ និង​ទំនិញ​ណា​មិនគួរ​ប្រើប្រាស់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម