ក្មេងស្រី​បាត់​ខ្លួន​៤​ថ្ងៃ រកឃើញ​សាកសព​នៅ​មាត់​អូរ​ក្នុងព្រៃ សង្ស័យ​ត្រូវរំលោភ​ហើយ​សម្លាប់

572
ចែករម្លែក

ដោ​យ:​វ​ណ្ណ:-​ព្រះ​សីហ​នុ: ឪពុកម ្តាយទ្រហោយំ​បោក​ខ្លួន​ដូច​អក ពេលដែល​ស្វះស្វែងដើររក​កូនស្រីបាត់​ខ្លួន​រយ:ពេល៤​ថ្ងៃ​កន្លងមក ហើយ​ស្រាប់តែមក​ឃើញ​សាកសព ហើម​ស្ទើ​រមើល​មិន​យល់ នៅ​ម្តុំ​កន្លែង​កម្សាន្ត​ទឹកធ្លាក់ ក្នុងភូមិ​បត់​សិរមាន់ ​ឃុំ​ព្រៃនប់ ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​។​

​ក្រោយ​ធ្វើ​កោសល្យ​វិ​ច័យរួច ​សមត្ថកិច្ចបញ្ជាក់ថា សាកសព​ក្មេងស្រី​មួយរូបដែល​គេ​ប្រទះឃើញ​ស្លាប់​នៅ​តំបន់​ខាងលើ គឺ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម រំលោភ សម្លាប់​។

​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់ថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ​អឿន ស្រី​ណុ​ច អាយុ​១៤​ឆ្នាំ ជា​សិស្សសាលា រស់នៅ​ភូមិ​ព្រៃនប់​១ ឃុំ​-ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បាត់​ពី​ផ្ទះ​កាលពីរសៀល​ថ្ងៃ​១៧​សីហា​២០១៩ រហូតមកដល់​រសៀល​ថ្ងៃ​២២​សីហា​២០១៩​នេះ ទើប​គេ​បាន​ប្រទះឃើញ​ក្មេងស្រី​រងគ្រោះស្លាប់​បាត់ទៅហើយ​។​

​ក្រោយពី​ប្រគល់​សាកសព​ជូន​សាច់ញាតិ​តាមនីតិវិធីដើម្បី​ធ្វើបុណ្យ សមត្ថកិច្ច​គ្រប់ផ្នែក និង​អជ្ញាធរ​មូលដ្ឋាន​ពាក់​ព​ន្ធ័​ក៏បាន​បើក​ប្រតិបត្តិការ​បន្ទាន់​ភ្លាមៗ​ដែរ ស្រាវជ្រាវ​វែកមុខ​រក​ជនដៃដល់​ដែល​ធ្វើ​សកម្មភាព​រំលោភ សម្លាប់​ក្មេងស្រី​រងគ្រោះ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម