ស្លាប់​យ៉ាងតិច ៤៩ នាក់ របួស ២៣ នាក់ ខណៈ​ធ្លាក់​យន្តហោះ​នៅ​នេ​ប៉ាល់​

1282
ចែករម្លែក

​មន្ត្រី​មួយរូប​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ៤៩ នាក់​បាន​ស្លាប់ និង ២៣ នាក់​រងរបួស នៅពេល​យន្តហោះ​ដឹក​អ្នកដំណើរ​បង់​ក្លា​ដែ​ស​មួយ​ធ្លា​ក់នៅ​ទីក្រុង​ក​ដ្ឋ​ម​ណ្ឌូ កាលពី​ថ្ងៃ​ចន្ទ ទី​១២ មីនា​។​

​មាន​មនុស្ស ៧១ នាក់​ជិះ​នៅលើ​យន្តហោះ​របស់​ក្រុមហ៊ុន US-Bangla Airlines ពី​ទីក្រុង​ដា​ក្កា នៅពេល​វា​ធ្លា​ក់លើ​វាលស្រែ​មួយ​ក្បែរ​ព្រលានយន្តហោះ​។​

​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​កាត់ផ្តាច់​បំណែក​យន្តហោះ​និង​កម្ទេចកម្ទីរ​បាក់បែក​របស់​យន្តហោះ​ដើម្បី​ទាញ​មនុស្ស​ចេញ​។​

​អ្នកនាំពាក្យ​កងទ័ព​លោក ហ្គោ​គុល បាន់​ដា​រី ដែល​បាន​អះអាង​ពី​ចំនួន​អ្នកស្លាប់​នេះ​បាន​និយាយថា “​ឱកាស​នៃ​ការជួយ​សង្គ្រោះ​អ្នកដទៃ​គឺមាន​តិចតួច​ណាស់ ដោយសារតែ​យន្ដហោះ​ឆេះ​យ៉ាងធ្ងន់ធ្ងរ​”​។​

​នេះ​គឺជា​គ្រោះមហន្តរាយ​អាកាសចរណ៍​ដ៏​អាក្រក់​បំផុត​ដែល​វាយប្រហារ​នេ​ប៉ាល់​ក្នុងឆ្នាំនេះ​។ អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍ Kamrul Islam បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា អ្នកដំណើរ ៣៣ នាក់​ជា​ជនជាតិ​នេ​ប៉ាល់ ៣២ នាក់​ជា​ជនជាតិ​បង់​ក្លា​ដែ​ស ម្នាក់​ជា​ជនជាតិ​ចិន និង​ម្នាក់​មកពី​ម៉ា​ល់​ឌី​វ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​របស់​ក្រុមហ៊ុន US-Bangla Airlines ធ្លាក់​នៅ​ទី​ក្រុងក​ដ្ឋ​ម​ណ្ឌូ​កាលពី​ថ្ងៃ​ចន្ទ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ