ចូលឆ្នាំ​ខ្មែរ រដ្ឋាភិបាល​នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់​ដល់​មន្ដ្រីរាជការ

1401
ចែករម្លែក
  • 48
    Shares

(​ភ្នំពេញ​) ៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីសម្រេច ផ្តល់ប្រាក់​ឧបត្ថម្ភ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំច សំរិទ្ធ​ស័ក ពុទ្ធសករាជ ២៥៦១ ចំនួន​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ សមា​ជិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ​សង្កាត់ ប្រធានភូមិ អនុប្រធាន​ភូមិ មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត​ដែល​កំពុង​បម្រើ​ការងារ នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជនពិការ​ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កង​យោពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាលជាតិ​កម្ពុជា​។​

​ប្រាក់ឧបត្ថម្ភ​នេះ​ត្រូវ​បានផ្តល់​សម្រាប់​ម្នាក់ៗ​តែមួយ​កន្លែង និង​មួយ​លើក​ប៉ុណ្ណោះ​។​