Real Madrid ត្រៀម​ដណ្តើមយក​ខ្សែប្រយុទ្ធ នី​ម៉ា ខណៈ​ក្លិប Barcelona អស់ជម្រើស ក្នុង​ការចរចា ជាមួយ​ក្លិប PSG

496
ចែករម្លែក

ក្លឹប Real Madrid ត្រៀម​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ដណ្តើមយក​កីឡាករ នី​ម៉ា (Neymar) ពី​ក្លឹប Barcelona នៅពេល​គូប្រជែង​មួយ​នេះ ចាប់ផ្តើម​អស់ជម្រើស​ក្នុងការ ចុះ​កិច្ចព្រមព្រៀង ផ្ទេរ​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​។​
​ ​
លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) ប្រធាន​ក្លិប Real Madrid បាន​និយាយថា ក្លិប Real មាន​សមត្ថភាព​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​សម្រេចបាន​ដោយ​មិនបាច់​កែ សម្រួល​កញ្ចប់​ប្រាក់​ឈ្នួល ខណៈ នី​ម៉ា នឹងមាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​។​
​ ​
ការ​ឧបត្ថម​ពី​យីហោ​ល្បីៗ បាន​នាំយក​ចំណូល ២៤ លាន​ផោន សម្រាប់ នី​ម៉ា រៀងរាល់ ឆ្នាំ ហើយ​កីឡាករ​រូបនេះ នឹង​អាច​រ៉ាប់រង​ផ្នែក​ខ្លះ​នៃ​ប្រាក់ខែ​របស់ខ្លួន​យ៉ាង​មាន​ប្រសិទ្ធ ភាព ខណៈពេល​ក្លិប Real ទទួលបាន​ចំណែក ៥០​ភាគរយ​នៃ​សិទ្ធិ​ប្រើប្រាស់​រូបភាព របស់ នី​ម៉ា ។​
​ ​
​កាសែត MundoDeportivo​ក៏បាន​រាយការណ៍​ផងដែរ​ថា ក្លិប Real Madrid បាន​ហក់​ចូល ប្រជែង​យក នី​ម៉ា ហើយ​ស្របពេល​ជាមួយគ្នា​នោះដែរ ជឺ​រ៉ា​ដ ពី​កេ (Gerard Pique) បាន​ប្រាប់​ឲ្យ​អតីត​មិត្ត​ចាស់​របស់ខ្លួន ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​ពេញចិត្ត​ក្លិប Barcelona ជា​អ្វីដែល​កីឡាករ​រូបនេះ​មិនទាន់​ធ្វើ​នៅឡើយ​។​
​ ​
​ឪពុក​របស់ នី​ម៉ា បានចាប់ផ្តើម​តាមដាន​កីឡាករ សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos) នៅលើ​បណ្តាញ​សង្គម​ផងដែរ ជា​អ្វីដែល​អាច​ចាត់ទុកថា ជាការ​ផ្តល់​សញ្ញា​ជាមួយ​ក្លិប Real Madrid ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម