សម្ដេច​តេ​ជោ​ឯកភាព​ឱ្យ​បង្កក​ទ្រព្យសម្បត្តិ​ឧក្រិដ្ឋជន​ព្រៃឈើ​និង​ចារ​ឈ្មោះ​ជន​នោះ​នៅលើ​ផ្ទាំង​ថ្ម​

1200
ចែករម្លែក

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្ដេចនាយក​រដ្ឋមន្ត្រី​សម្ដេច​តេ​ជោ​ហ៊ុន សែន ​បាន​ឯកភាព​ចំពោះ​ការស្នើសុំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​ សុខា ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មការជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​លោក​ស្នើសុំ​ការអនុញ្ញាត​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​បានស្នើ​សុំ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​។​ក្រៅពី​ការផ្ដន្ទាទោស​និង​ពិន័យ​ជា​ប្រាក់​និង​ស្នើសុំ​ចារ​ឈ្មោះ​ឧក្រិដ្ឋជន​នៅលើ​ផ្ទាំងសិលា​ដាក់តាំង​នៅ​កន្លែង​និង​រថយន្ត​ដែលជា​មធ្យោបាយ​បំផ្លាញ​ព្រៃឈើ ។

នៅក្នុង​លិខិត​ស្នើសុំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​ សុខា​ បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ហ៊ុន សែន ​ថា ​ដើម្បី​ទប់ស្កាត់​បទល្មើស​ដែលជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​បាន​ជោគជ័យ​យូរ​ អង្វែងគណៈកម្មការ​ជាតិ​ស្នើសុំ​នូវ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ចំនួន​៦​ចំណុច​៖​ទី​១.​សុំ​មោឃភាព​ឬ​លុបចោល​នូវ​លិខិតបើកផ្លូវ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចេញពី​ដី​សម្បទាន​”LP”​។​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​”PC”​ទាំងអស់​ដែល​ចេញ​នាពេល​កន្លងទៅ​ដើម្បី​រៀបចំ​ចេញ​លិខិតអនុញ្ញាត​សាជាថ្មី​នាយ​ស្រួល​គ្រប់គ្រង ។​

២.​សុំឱ្យ​ក្រសួង​ស្ថាប័ន​ជំនាញ​ត្រួតពិនិត្យ​មោឃភាព​និង​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន​ដែល​មិន​គោរព​ច្បាប់​ មិន​គោរព​កិច្ចសន្យា​ មិន​គោរព​កិច្ចព្រមព្រៀង​។​៣.​សូម​បង្កើត​រោង​សន្និធិ​ផល​អនុផល​ព្រៃឈើ​ដែលមាន​ប្រភពពី​ដី​សម្បទាន​ក្រោមរូបភាព ជា​ច្រកចេញចូល​តែមួយ មាន​ទីតាំង​ឆ្ងាយ​ពី​ដី​សម្បទាន និង​ព្រំដែន នោះ​គឺ​១.​នៅ​ខេត្តកំពង់ធំ​និង​ទី​២.​នៅ​ខេត្តកំពង់ឆ្នាំង​។​

៤.​សុំ​ការអនុញ្ញាត​ប្រមូល​វត្ថុតាង​មធ្យោបាយ​នៃ​បទល្មើស​ដែល​បាន​កម្ទេចចោល​យកមក​រក្សាទុក​ផ្តុំ​កន្លែង​មួយ​កំណត់​ដើម្បី​ទុកជា​ភស្តុតាង​សម្រាប់​បម្រើ​តុលាការ​។​៥.​សុំ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការផ្ដន្ទាទោស​និង​ពិន័យ​ជា​ប្រាក់ ។ ៦.​ដើម្បី​ឃោសនាអប់រំ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល ​ព្រមទាំង​បង្ការ​ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​។​

​ស្នើសុំ​ចារឹក​ឈ្មោះ​ក្រិ​ដ្ឋ​ជន​នៅលើ​ផ្ទាំងសិលា​ដាក់​តាំងនៅ​កន្លែង​គំនរ​រថយន្ត​ដែលជា​មធ្យោបាយ​បំផ្លាញ​ព្រៃឈើ​។​ចំពោះ​ចំណុច​ទាំង​៦​ដែល​ស្នើសុំ​ខាងលើនេះ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​ សុខា ​ត្រូវបាន​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ឯកភាព​ចំនួន​៥​ចំណុច​។​ចំណុច​ដែល​មិនអាច​ភាព​ត្រង់ចំណុច​ទី​៣​។​

​ទាក់ទង​ករណី​ខាងលើនេះ ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី​២២ ខែសីហា សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ឯកភាព​ចំពោះ​សំណើ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជាមួយនឹង​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុងការ​អនុវត្ត​តាក់តែង​នូវលិខិតបទដ្ឋាន​គតិយុត្ត ។​

ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​របស់​ជនល្មើស​ទាំងអស់​ហើយនឹង​យក​ទ្រព្យសម្បត្តិ​ទាំងអស់នោះ​ដាក់​មកជា​របស់​រដ្ឋ​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឈឹម​ផល​វរុណ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម