​ពលករ​ខ្មែរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ដី​ថៃ​ពេល​ត្រឡប់មក​ស្រុកកំណើត​វិញ​

1100
ចែករម្លែក

(​ប្រទេស​ថៃ​)៖​ពលករ​ខ្មែរ​ចំនួន​១៣​នាក់​ក្នុងចំណោម​២០​នាក់​បាន​រងរបួស​ដោ​យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ត្រឡប់មក​ស្រុកកំណើត​វិញ​ខណៈពេលដែល​ច្បាប់​នៅក្នុង​ប្រទេស​ថៃ​កំពុងធ្វើការ​រឹតបន្តឹង​ទៅលើ​ជនអន្តោប្រវេសន៍​។

បើតាមគេហទំព័រអគ្គស្នងការនគរបាជាតិ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​សុវណ្ណ​នគរ​ត្រង់ចំណុច​បាន​ផៈ​កៈ​ក្នុងភូមិ​៣​ឃុំ​វ​ឌ្ឍ​នា​នគរ​ស្រុក​វ​ឌ្ឍ​នា​នគរ​ខេត្ត​ស្រៈ​កែវ​ប្រទេស​ថៃ​វេលា​ម៉ោង ១១ និង​៤៥​នាទី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៧​។​

​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ទទួល​លោក ធ​នេត្រ សែង​ច័ន្ទ អាយុ​៤៤​ឆ្នាំ អ្នកបើកបរ​រថយន្ត​តួ​រី​ស​ដែល​ពាក់​ស្លាក​លេខ​បាងកក ៤៣២៥ បាន​រៀបរាប់ថា​រថយន្ត​រប​ស់លោក​ត្រូវបាន​ក្រុម​ពលករ​ខ្មែរ​ដែល​មក​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ចំនួន​២០​នាក់​ជួល​ម៉ៅ​ផ្តាច់​ដើម្បី​ដឹក​ពួកគេ​ចេញពី​ចំណុច​ព្រះរាម​៩​ទៅកាន់​ផ្សារ​រុង​ក្លឿ ក្នុង​ទឹកដី​អារញ្ញ​ប្រៈ​ថេត ដោយ​ពួកគេ​ត្រូវ​ឆ្លងដែន​ទៅ​ស្រុកកំណើត​វិញ​(​កម្ពុជា​) ។​

​ប្រភព​ដដែល​បាន​បន្តថា​លុះ​ពេល​កំពុងបើក​មកដល់​ត្រង់ចំណុច​ខាងលើ ដែលជា​ចំណុច​ផ្លូវខ្វែង ស្រាប់​តែមាន​រថយន្ត​តូ​យូ​តា វី​ហ្គូ មួយគ្រឿង ពាក់​ស្លាក​លេខ ស្រះកែវ​៥៩២០ បាន​បើក​មក​យ៉ាង​លឿន​ហើយ​បាន​បុក​ទៅលើ​កន្ទុយ​រថយន្ត​រប​ស់លោក បណ្តាលអោយ​រថយន្ត​ជ្រុល​ធ្លាក់​ទៅក្នុង​ប្រឡាយ​ទាំងពីរ​គ្រឿង​។​ក្នុង​នោះបាន​បង្ក​អោយ​ពលករ​ខ្មែរ​ទាំងនោះ​រងរបួស​ជាច្រើន​នាក់ ព្រោះ​រថយន្ត​របស់លោក​បាន​បោក​ទៅនឹង​បង្គោល​ភ្លើង​បន្ថែមទៀត ធ្វើអោយ​រួញ​សឹង​ពាក់កណ្តាល ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ថៃ​បាន​ចុះទៅ​ត្រួតពិនិត្យ​គឺ​ស​ង្គេ​ត​ឃើញថា​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​សរុប​ចំនួន​១៣​នាក់​ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ស្រុក​វ​ឌ្ឍ​នា​នគរ​ដើម្បី​សង្គ្រោះ​។​

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​មួយរយៈ​នេះ​ក្រោយពី​ច្បាប់​អន្តោប្រវេសន៍​ត្រូវបាន​រឹតបន្តឹង គឺ​បានធ្វើអោយ​ពលករ​ខ្មែរ ឡាវ និង ភូមា វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​យ៉ាង​ពពាក់ពពូន​។ ដូច្នេះ​ចំពោះ​អ្នកបើកបរ​រថយន្ត​បង្ក វី​ហ្គូ អាច​មិនសូវ​បាន​សម្រាក​ទើប​បើករថយន្ត​ទាំង​ងងុយដេក​ដោយ​បច្ចុប្បន្ន​ក្រុម​តម្រួត​ថៃ​បាន​នាំយក​រថយន្ត​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕ ​ដោយ ៖​សហការី

​ពលករ​ខ្មែរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ដី​ថៃ​ពេល​ត្រឡប់មក​ស្រុកវិញ(រូប៖នគរបាល)

ទីតាំងផ្សាយពាណិជ្ជកម្ម