ក្រុម​អា​ជីករ​លក់ដូរ​តាម​ដងផ្លូវ​ក្នុង​ផ្សារ​ស៊ិន​ជូរ​រី​ផ្លា​ហ្សា ទទួលយក​ការសង់​ផ្សារ​ថ្មី​

499
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ក្រុម​អា​ជីករ​លក់ដូរ​តាម​ដងផ្លូវ​ក្នុង​ផ្សារ ស៊ិន​ជូរ​រី​ផ្លា​ហ្សា ក្រុម​អា​ជីករ​លក់ដូរ​តាម​ដងផ្លូវ​ក្នុង​ផ្សារ​ស៊ិន​ជូរ​រី​ផ្លា​ហ្សា ទទួលយក​ការសង់​ផ្សារ​ថ្មី ហើយដោយ​ក្នុង​នោះបាន​សូម​គោរព និង​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​អង្គការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា (​អាយ​ឌៀ​) Idea និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​។​

​ក្រុមអាជីវករ​បន្តថា​៖​ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​សំណាក់​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​អង្គការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា (​អាយ​ឌៀ​) Idea បាន​ជួយ​ដោះស្រាយ​ជូន​អាជីវករ​ទាំងអស់​នៅ​ផ្សារ​ស៊ិន​ជូរ​រី​ផ្លា​ហ្សា ទាំងមូល ដោយ​រក្សា​ការពារ ទីតាំង​លក់ដូរ​ជូន​អាជីវករ ព្រមទាំង​បង្កើត​នូវ ទីតាំង​លក់ដូរ​ថ្មី​បែប​ទំនើប ដើម្បី​ប្រែ​ពី​ផ្សារ​ធម្មតា​ទៅជា​ផ្សារ​ដែលមាន​បរិយាកាស​ល្អ មាន​ផាសុខភាព​ដល់​អាជីវករ ដែល​កំពុង​ជួប​ការខ្វះខាត ពិសេស​បាន​ជួយ​សម្រួល​មួយផ្នែកធំ​ការលក់ដូរ​នៅ​ទីតាំង​នេះ​ផ្ទាល់​។

ជា​ចុងក្រោយ​អាជីវករ​ផ្សារ​ទាំងអស់ សូម​លើក​ម្រាមដៃ​ដប់ ថ្លែងអំណរគុណ និង​ជូនពរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​អង្គការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា (​អាយ​ឌៀ​) Idea ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ជួបតែ​ពុទ្ធពរ ទាំង​បួន​ប្រការ ។​

​គួរ​បញ្ជាក់ដែរថា​៖​កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ពិភាក្សា​ដោះស្រាយ​ជូន​អាជីវករ​លក់ដូ​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​នាបច្ចុប្បន្ន​ជា​បន្តទៀត ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​ពួកគាត់ អោយមាន​ទីតាំង​លក់​បន្តទៀត ទោះបី​ផ្សារ​នេះ​ត្រូវ​អភិវឌ្ឍន៍​ជា​ផ្សារ​ទំនើប​ក៏ដោយ​។​ដោយ​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ជួប​ស្តាប់​យោបល់​ជាមួយ​អាជីវករ​នៅ​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីតាំង​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ។ ក្នុងជំនួប​ដោះស្រាយ​ករណី​លក់ដូ​របស់​អាជីវករ​នេះ​លោក អភិបាលរង នួន ផា​រ័ត្ន បានអោយ​អាជីវករ​រើស​តំណាង​របស់ខ្លួន​ដើម្បី​ជួបប្រជុំ​ដោះស្រាយ​បន្ត​នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ​បន្តទៀត នៃ​ចំណុចកណ្តាល​ណាមួយ ហើយ​អាជីវករ​មិនត្រូវ​មាន​អំពើ​ហឹ​ង្សា​ណាមួយ​កើតឡើង​នោះទេ គឺ​ចូលរួម​ដោយ​ស្រាយ​ដោយ​យុត្តិធម៌​ជាមួយគ្នា​។​

​អាជីវករ​ដែល​បាន​ចូលរួម​ជាង​១០០​នាក់ លក់ដូ​នៅ​ផ្សារ​ខាងលើនេះ មាន​បី​ក្រុម គឺមាន​អ្នកលក់​នៅ​ផ្សារ​ឯកជន អ្នកលក់​នៅ​ផ្សារ​រដ្ឋ និង​អ្នកលក់ដូ​នៅលើ​ទ្រូងផ្លូវ​ជុំវិញ​ផ្សារ បាន​សំណូមពរ មិនឱ្យ​មានការ​អភិវឌ្ឍ​ន៍​ផ្សារ ទៅជា​ផ្សារ​ទំនើប​នោះទេ អោយនៅ​មាន​សភាព​ដើម​ដដែល​។​

​ចំពោះ​ករណីនេះ លោ ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ បាន​លើកឡើងថា ចំពោះ​ការអភិវឌ្ឍន៍​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​ទៅជា​ផ្សារ​ទំនើប គឺ​ថ្នាក់លើ​បានសម្រេច​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅហើយ ដូច្នេះ​ទីតាំង​ជៀស​មិន​ផុតពី​ការសង់​ផ្សារ​ទំនើប​នោះទេ​។​ក្នុងនោះ​លោក កែវ ជឺ​ឃាង ប្រធាន​ផ្នែក​ទៅ​ផ្សារ នៃ​ក្រុមហ៊ុន​សិន​ជូ​រី​ផ្លា​ហ្សា ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​ទៅជា​ផ្សារ​ទំនើប​ដែលមាន​កំពស់​៥​ជាន់ បានអោយដឹងថា ចំពោះ​អ្នកលក់​នៅ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន កំពុង​លក់ដូរ​បច្ចុប្បន្ន ក្រុមហ៊ុន​នឹង​ប្រគល់​តូប​ជូន ទៅតាម​ចំនួន​តូប​ដែល​គាត់​មាន​។ ដោយឡែក​អ្នកលក់​នៅលើ​ទ្រូងផ្លូវ គឺ​ក្រុម​មិន​ទទួលខុសត្រូវ​នោះទេ គឺ​ទុកអោយ​អាជ្ញាធរ​ជា​អ្នកដោះស្រាយ​។

​លោក​បន្តថា​៖ នៅពេល​ខាងមុខនេះ ក្រុមហ៊ុន​នឹងធ្វើ​ការសាងសង់ តែ​អាជីវករ​ត្រូវ​ប្តូរ​មក​លក់​បណ្តោះអាស្ន​ន​នៅលើ​សួន​កុមារ​រយ​:​ពេល​២​ឆ្នាំ រងចាំ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​សាងសង់​រួច​។ ចំពោះ​ការ​មក​លក់​នៅលើ​សួន​កុមារ​ខាងមុខ​ផ្សារ គឺ​ក្រុមហ៊ុន​សង់​តំបូល និង​រៀបចំ​អោយ​ដោយ​ឥតគិតថ្លៃ​។​

​គួរ​បញ្ជាក់ថា​៖ បច្ចុប្បន្ន​អាជីវករ​លក់​នៅ​ទីតាំង​ផ្សារ​សិន​ជូ​រី​ទាំង​រដ្ឋ​និង​ឯកជន​ចំនួន​៦៧០​តូប ដោយឡែក​អ្នកលក់​នៅតាម​ទ្រូងផ្លូវ​ថ្នល់​មុខផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ​មាន​ចំនួន​២០៨​កន្លែង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម