ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​សៀមរាប​ចុះបង្ក្រាប​បទល្មើស​ជលផល

370
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ក្រុមការងារ​ចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ចុះបង្ក្រាប​បទល្មើស​ជលផល នៅ​ចំណុច​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ត្រង់ចំណុច ខ្វៃ​ចក និង​ចំណុច ច​ង្កៀ​ក្លរ នា​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​។​

​ក្រុមការងារ​ចម្រុះ បាន​និយាយថា ដោយ​អនុ​វត​តាម​បទបញ្ជា​របស់ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខត្ត ក្រុមការងារ​ចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លេខាធិការដ្ឋាន​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ជលផល នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ត្រង់ចំណុច​ខ្វៃ​ចក និង​ចំណុច​ច​ង្កៀ​ក្លរ ។​

​ក្រុមការងារ​បាន​បន្ត​ថា ជា​លទ្ធផល​ក្រុមការងារ​បាន​ចុះ​ពិនិត្យ និង​កាប់បំផ្លាញ​វត្ថុតាង​នៅនឹងកន្លែង នឹង​បាន​ប្រលែង​ត្រី​ចំនួន ២០​គីឡូក្រាម​។ វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​. ក្បាល​បរ ចំនួន ១២​គ្រឿង , លូ​ស្បៃ​មុង ៥​គ្រឿង​, របាំង​ស្បៃ​មុង ២០០​ម៉ែត្រ​, របាំង​សាច់​អួន​ប្រវែង ៦០០​ម៉ែត្រ និង​ចំរឹង​ចំនួន ២៥០​ចំរឹង​។​

​ទន្ទឹមនឹង​រដូវ​បិទ​នេសាទ​នេះ អាជ្ញាធរខេត្ត​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែលជា​ប្រជា​នេសាទ​ទាំងអស់ សូមកុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ផ្ទុយ​ពី​ច្បាប់​កំណត់ ជៀសវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះបង្ក្រាប​មានការ​ខាតបង់ ពិសេស​ធ្វើ​ឲ្យ​ខូចប្រយោជន៍​សេដ្ឋកិច្ច​គ្រួសារ ។ ម្យ៉ាងទៀត​យើង​ត្រូវ​រក្សា​ត្រី​ក្នុង​រដូវ​ត្រី​ពង​នេះ ដើម្បី​ឲ្យ​ធនធាន​ជលផល​កាន់តែ​សម្បូរ​ឡើងវិញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម