គណបក្សនយោបាយ​ចំនួន​៤២ បាន​ចុះបញ្ជី​ឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ​

1323
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ យោងតាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ ដែល​រស្មី​កម្ពុជា ទទួលបាន​កាលពី​ថ្ងៃទី​២៤ ខែសីហា បាន​បញ្ជាក់ថា នៅត្រឹម​ដើមឆ្នាំ​២០១៩ មាន​គណបក្សនយោបាយ​ចំនួន ៤២​គណបក្ស បាន​ចុះបញ្ជី​ឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ​ហើយ​ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​។​
​ ​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​ឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ ទាំង ៤២ មានដូចជាៈ​ ១. គណបក្ស​ប្រជាជន​កម្ពុជា​។ ២. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ៣. គណបក្ស​កម្ពុជា​សេរី​ឯករាជ្យ​ប្រជាធិបតេយ្យ​។ ៤. គណបក្ស​កសិករ​។ ៥. គណបក្ស​វ​ង្គ​ត​ខេមរៈ​មហានគរ​។ ៦. គណបក្ស​ចំរើន​និយម​ខ្មែរ​។ ៧. គណបក្ស​មូលី​ណា​កា​និង​អ្នកតស៊ូ​ខ្មែរ ដើម្បី​សេរីភាព​។ ៨. គណបក្ស​អភិវឌ្ឍន៍​កម្ពុជា​។ ៩. គណបក្ស​ភ្លើងទាន​។ ១០. គណបក្ស​ខ្មែរ​ជួយ​ខ្មែរ​។ ១១. គណបក្ស​ខ្មែរ​អង្គរ​។ ១២. គណបក្ស​ធម្មាធិបតេយ្យ​។ ១៣. គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ​។ ១៤. គណបក្ស​ស្រូវ​។ ១៥. គណបក្ស​ចលនា​ប្រជាធិបតេយ្យ​។ ១៦. គណបក្ស​ជាតិនិយម​។ ១៧. គណបក្ស​មហានគរ​។ ១៨. គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ ១៩. គណបក្ស​សង្គម​ប្រជាធិបតេយ្យ​។ ២០. គណបក្ស​អំណាច​ប្រជាពលរដ្ឋ​។ ២១. គណបក្ស​សិទ្ធិមនុស្ស​។ ២២. គណបក្ស​ខ្មែរ​ឈប់​ក្រ​។ ២៣. គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។ ២៤. គណបក្ស​សង្គម​យុត្តិធម៌​។ ២៥. គណបក្ស​សញ្ជាតិ​កម្ពុជា​។ ២៦. គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។ ២៧. គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ ២៨. គណបក្ស​ខ្មែរ​ឈ្នះ​។ ២៩. គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។ ៣០. គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ៣១. គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​។ ៣២. គណបក្ស​យុវជន​កម្ពុជា​។ ៣៣. គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ ៣៤. គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​។ ៣៥. គណៈបក្ស​ពន្លឺ​ថ្មី​។ ៣៦. គណបក្ស​មាតុភូមិ​យើង​។ ៣៧. គណបក្ស​ខ្មែរ​តែមួយ​។ ៣៨. គណបក្ស​រស្មី​ខេមរា​។ ៣៩. គណបក្ស​ឆន្ទៈ​ខ្មែរ​។ ៤០. គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​។ ៤១. គណបក្ស​ខ្មែរ​ក្រោក​។ ៤២. គណបក្ស​បំណង​ពលរដ្ឋ​។​


​ ​ក្នុងចំណោម​គណបក្សនយោបាយ​ទាំង ៤២ គឺមាន​គណបក្ស​ចំនួន ៦ មិន​បានធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​មក​ក្រសួងមហាផ្ទៃ ពោលគឺ​មិនបាន​បំបេញ​តាម​ការកំណត់​ក្នុង​បទ​ប្បញ្ញត្តិ​មាត្រា ៣១​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​
​គណបក្សនយោបាយ​ទាំង​៦ រួមមានៈ ១. គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ , ២. គណបក្ស​វ​ង្គ​ត​ខេមរៈ​មហានគរ , ៣. គណបក្ស​សិទ្ធិមនុស្ស , ៤. គណបក្ស​ម៉ូលីណាកា និង​អ្នកតស៊ូ​ដើម្បី​សេរីភាព , ៥. គណបក្ស​សង្គម​ប្រជាធិបតេយ្យ និង​ទី​៦. គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម