ដង្ហែ​សព​ព្រះ​មេគុណ​ខេត្ត​មុននឹង​តម្កល់ទុក​នៅ​ទី​អារាម​ដែល​ព្រះអង្គ​ធ្លាប់​គ្រប់គ្រង​

416
ចែករម្លែក

ដោយ បូកគោ​/​កំ​ពតៈ​ក្រោយ​ពិធីបុណ្យ​គម្រប់​ប្រាំពីរ​ថ្ងៃ​នៃ​ការទទួល​អនិច្ចធម្មរ​បស់​ព្រះ​ពុទ្ធវង្ស ឯម ភឿង អភិ​ប្ប​ញ្ញោ ព្រះ​រាជាគណៈ​ថ្នាក់​ត្រី និង​ជា​ព្រះ​ជលធី​វា​សី​ព្រះ​មេគណ​ខេត្តកំពត គណៈសង្ឃ​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពត​។​កាលពី​រសៀល​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​បានធ្វើ​ពិធី​ដង្ហែ​ព្រះ​សព​ឆ្លងកាត់​មួយ​ភាគ​នៃ​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ​និង​ក្រុង​កំពត​មុននឹង​តម្កល់ទុក​ក្នុង​ទី​អារាម​វត្ត​ជុំ​ក្រៀល​ដែល​ព្រះអង្គ​បាន​គង់នៅ​និង​គ្រប់គ្រង​។​

​ការ​ដង្ហែ​ព្រះ​សព​លើ​ដងផ្លូវ​ជាង​១០​គីឡូម៉ែត្រ​ដោយមាន​ការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​សង្ឃ ព្រះសង្ឃ​និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​សិស្ស​និស្សិត​ដ៏​កុះករ​។​ក្នុង​បំណង​បង្ហាញជូន​ពុទ្ធបរិស័ទ​បានឃើញ​នូវ​ដំណើរ​លា​ចុងក្រោយ​របស់​ព្រះ​មេគណ​ខេត្ត​ដែល​ធ្លាប់បាន​សាង​ស្នាដៃ​ជាច្រើន​សម្រាប់​វិស័យ​សាសនា​និង​សង្គមជាតិ​។​

​ជាមួយ​អារម្មណ៍​ក្តុកក្តួល​ក្នុង​ពិធី​ដង្ហែ​ព្រះ​សព​នេះ​គណៈកម្មការ​វត្ត​ជុំ​ក្រៀល​បាន​ថ្លែងថា​ការទទួល​អនិច្ចធម្មរ​បស់​ព្រះ​ពុ​ទ្ទ​វង្ស​ឯម​ភឿង​គឺ​ការបាត់បង់​នូវ​សក្ដានុពល​នៃ​ធនធាន​ដ៏​ឆ្នើម​មិនអាច​កាត់ថ្លៃ​បាន​ក្នុង​វិស័យ​ពុទ្ធចក្រ​ដែល​ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​បាន​សាង​បរម​ភ្នួ​ស​បូជា​លះបង់​ព្រះកាយ​ដើម្បី​បម្រើ​ព្រះពុទ្ធសាសនា​។

លើសពីនោះ​ផ្នែក​អាណាចក្រ​ព្រះអង្គ​តែង​បាន​កសាង​សមិទ្ធផល​ជាច្រើន​ដោយ​ស្នា​ព្រះ​ហ​ស្ថ​ផ្ទាល់​ដើម្បី​បន្សល់ទុក​សម្រាប់​សង្គម​ជាតិ​។​ក្នុងនាម​តំណាងឱ្យ​គណៈសង្ឃ​ខេត្ត​ក៏ដូចជា​ពុទ្ធបរិស័ទ​ទាំងអស់​ពិតជា​មិនអាច​បំភ្លេច​នូវ​គុណបំណាច់​ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ​បានទេ​។​ដូច្នេះ​សូមឱ្យ​ដួង​ព្រះ​វិញាណក្ខន្ធ​ព្រះ​សព​បាន​និមន្ត​ទៅកាន់​ទីឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូម​រំលឹកថា ព្រះពុទ្ធ​វង្ស ឯម ភឿង ព្រះ​មេគុណ​ខេត្តកំពត​បាន​ប្រសូត្រ​នៅ​ថ្ងៃទី​១៥ ខែមករា​ឆ្នាំ​១៩៣៨ នា​ភូមិ​ដំណាក់​ចំបក់​ឃុំ​សំរោង​ស្រុក​បន្ទាយមាស​ខេត្តកំពត​។​ព្រះអង្គ​បានទទួល​អនិច្ចធម្ម​នៅវេលា​ម៉ោង​៧​និង​៣៨​នាទី​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៩​ដោយ​ព្រះ​រោគាពាធ​ក្នុង​ព្រះជន្ម​៨១​ព្រះវស្សា​នៅ​វត្ត​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម