ពិភព​កីឡា​ចាប់ផ្តើម​បែកបាក់ បន្ទាប់ពី​ជេ​ហ្វ ហន ឈ្នះ មិន​សម​ទំនង លើ​ប៉ាក​គី​អៅ ខណៈ​អ្នកខ្លះ​ថា ការប្រកួត​នេះ​ពុករលួយ​ដល់​ឆ្អឹង​

1307
ចែករម្លែក

​នេះ​ជាការ​ប្រកួត​មួយ ដែល​ធ្វើឱ្យ​ប្រជាជន​មួយ​ប្រទេស​អូស្ត្រាលី​រំភើប​ញាប់​ញ័រ ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​សប្បាយចិត្ត​ជាមួយ​លទ្ធផល​នេះ​ទេ​។

​អ្នក​ប្រដាល់​អូស្ត្រាលី ជេ​ហ្វ ហន បានឈ្នះ​លើ​ម្ចាស់​ការពារ​ខ្សែក្រវាត់​ពិភពលោក មែន​នី ប៉ាក​គី​អៅ ក្នុងការ​សម្រេច​ជា​ឯកច្ឆន្ទ នៅ​កីឡដ្ឋាន​សាន់​ខ​ប ក្នុង​ទីក្រុង​ប្រ៊ី​ស​ប៊ែ​ន កាលពី​ថ្ងៃអាទិត្យ ទី​២ កក្កដា ដោយ​បណ្តាលឱ្យ​ពិភព​កីឡា​មានការ​បែកបាក់​យ៉ាងខ្លាំង​។

និមិត្តរូប​ប្រដាល់​ដ៏​ចម្រូងចម្រាស់ លោក អ៊ែន​ថូ​នី ម៉ាន់​ឌី​ន បានប្រកាសថា ហន “​បានបង្ហាញ​ក្តី​សុបិន​ក្លាយជា​ការពិត​” ហើយ​ពិធីករ​ទូរទស្សន៍ Sports Sunday លោក​អេ​ម​ម៉ា ហ្វ្រី​ដ​មែន ហៅ​ការប្រកួត​របស់​ហន​ថា “​មិនធម្មតា​”​។

ប៉ុន្តែ​ពិធីករ​ទូរទស្សន៍ ESPN លោក​ស្តេ​ហ្វិ​ន អេ ស្មី​ត ហៅ​ជ័យជម្នះ​របស់​ហន​ថា “​ចោរប្លន់​តាមផ្លូវ​ហាយវ៉េ​” ក្នុងការ​វិភាគ​របស់​គាត់ បន្ទាប់ពី​ការប្រកួត​នេះ​។

អ្នកខ្លះ​ទៀត​ហៅ​ការប្រកួត​នេះ​ថា “​កំប្លែង​សើច​” និង ហៅ​ការប្រកួត​នេះ​ថា “​ពុករលួយ​ដល់​ឆ្អឹង​”​។​

អតីត​កម្មករ​ផលិត​កប៉ាល់​នៅ​ក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស លោក កូ​បេ ប្រាយ​អ៊ែន បាន​បង្ហោះ​រូបថត​លើ​ធ្វី​ត​ធើ ដោយ​បង្ហាញ​ទឹកមុខ​បែប​ចម្អក​របស់​តារាចម្រៀង​រ៉ែ​ប អាយ ឃ្យូ​ប បន្ទាប់ពី​ការសម្រេចសេចក្តី​ប្រកួត​នេះ ខណៈដែល​កីឡាករ​បាល់ឱប​របស់​ក្លិប Green Bay Packers លោក អា​រ៉ុ​ន រ៉ូ​ជើ និយាយថា “​កីឡាប្រដាល់​ជា​រឿង​កំប្លែង​សើច​”​។

​ជើងឯក​ប្រដាល់​ពិភពលោក​បី​ជំនាន់ លោក ឡេ​ន​ណុ​ច ឡេ​វី​ស បាន​បង្ហោះ​សារ​លើ​ធ្វី​ត​ធើ យ៉ាង​ដូច្នេះ “​នេះ​ជា​អ្វីដែល​កំពុងមាន​បញ្ហា​ជាមួយ​កីឡាប្រដាល់​។ ហន​ប្រកួត​បានល្អ​ណាស់ ប៉ុន្តែ​ខ្ញុំ​មើលមិនឃើញ​ថា​គាត់​អាច​ឈ្នះ​ការប្រកួត​នេះ​ដោយ​របៀប​ណា​នោះទេ​។ នេះ​មិនមែនជា​ការប្រកួត​ប្រដាល់​ដែល​ខ្ញុំ​ធ្លាប់​មើល​ទេ​”​។​

នៅមាន​កីឡាករ​ក្នុង​ប្រភេទ​កីឡា​ផ្សេងទៀត​ជាច្រើន បាន​សម្តែង​មតិ​មិន​គាំទ្រ​លទ្ធផល ដែល​ឱ្យ​ហន​ឈ្នះ​លើ​ប៉ាក​គី​អៅ​៕ ​ដោយ ៖កញ្ញាដាលីស

ហន ឈ្នះ ទាំង​ហើម​មុខ លើ​អ្នក​ប្រដាល់​ហ្វីលីពីន ប៉ាក​គី​អៅ កាលពី​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម