​ប៉េអឹម​ស្រុក​ជាំ​ក្សាន្ត​ឃាត់​ជន​ម្នាក់​និង​ដកហូត​គ្រឿងញៀន​មួយចំនួន​

375
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​៥​កញ្ចប់​និង​សម្ភារៈ​ជាច្រើន​ទៀត​។​ការឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​សែន​រុងរឿង​១​ឃុំ​ទឹក​ក្រហម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​។​

នៅ​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៩​នេះ​មន្ត្រី​អាវុធហត្ថ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី​ពេជ្រ​សុ​ភី​បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​និង​ជួញដូរ​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

​ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ​ស៊ុយ​កក្កដា​ហៅ​ចិន​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​សមត្ថកិច្ច​ក៏​ដកហូត​វត្ថុតាង​រួមមាន​៖​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់​ស្មើនឹង​១.១៤​ក្រាម​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​និង​សម្ភារៈ​មួយចំនួនទៀត​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ