រថយន្ត​ដឹក​ជ្រូក ​បើក​បុក​រថយន្ត​កុង​តឺ​ន័​រ​ពេញទំហឹង​ រងរបួស​ធ្ងន់​ស្រាល​២​នាក់

421
ចែករម្លែក

ដោយៈ​ចាន់តូ​:ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត​និង​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ស្រាល ​ខ​ណៈ​កំពុងបើករថយន្ត​មួយគ្រឿង​ទៅបុក​នឹង​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ពេញទំហឹង​ សង្ស័យ​អ្នកបើកបរ​ងងុយដេក​។​

​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​ តាម​ប​ណ្តោ​យផ្លូវ​ជាតិ​លេខ៤​ខាងលិច​សាលា​ង្កា​ត់​កន្ទោក​ខណ្ឌ​កំបូល​។​

ជនរងគ្រោះ​នៅមិន​ស្គាល់​អត្ត​ស​ញ្ញណ​ទេ គឺ​រងរបួស​កៀប​ជាប់​នឹង​កាប៊ីន​រថយន្ត​ដែល​គេ​សង្ស័យថា​គាត់​ងងុយ​ដេក​។​


​ប្រភពពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌ស ពាក់​ផ្លាក​លេខ​ភ្នំពេញ​3E.6472 បើក​ដោយ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ប្រពន្ធ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។លុះ​ហេតុបានបុករថយន្ត​កុងតឺន័រ​១​គ្រឿង​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3D.4333 ដែល​គេ​ឈប់​ចត​នៅ​ចិញ្ចើមផ្លូវ​ពេញទំហឹង​ប​ណ្តោ​ល​ឲ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់​កៀប​ជាប់​ក្នុង​កាប៊ីនរថយន្ត ​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ស្រល​។​

ក្រោយ​កើតហេតុ​ គេ​ឃើញ​មាន​សមត្ថកិច្ច​ក៏ដូចជា​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​គាស់​កាប៊ី​ន​រថយន្ត​ហើយ​បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ទាំងពី​រនាក់​ផងដែរ​ ចំណែក​រថយន្ត​ទាំងពី​រគ្រឿង​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សា ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម