តូយ៉ូតាព្រូស​ បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង ​បាក់​អស់​២​កង់​ ម្ចាស់​គេច​បាត់​

395
ចែករម្លែក

ដោយៈ សាវ​រក្ស​:ភ្នំពេញ​៖ រថយន្ត​មួយគ្រឿង​ម៉ាក តូយ៉ូតា ព្រូស បាន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​របាំង​ថ្ម​បាក់​អស់​ចំនួន​២​កង់ ឯ​រថយន្ត​បង្ក​បាន​ដាច់​កា​ឡែក​ង់​មុខ​ទៅលែង​រួច ម្ចាស់​គេច​បាត់ស្រមោល​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី​យប់ ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខ​វិទ្យាល័យ ជា ស៊ី​មសាមគ្គី តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុងភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ គេ​បាន​ឃើញ​រថយន្ត​បង្ក​ម៉ាក តូយ៉ូតា ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2AW-9329 បាន​ធ្វើដំណើ​រ​តាមផ្លូវ​លេខ​២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខ​ណៈមកដល់​ចំណុច​កើត​ហេតុ​ក៏បាន​រេ​ចង្កូត​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​២​កង់ ចំណែក​រថយន្ត​បាន​ដាច់​កា​ឡែក​ង់​មុខ​ផ្នែក​ខាងស្ដាំ​ទៅមុខ​លែងរួច ។​

​ក្រោយ​កើត​ហេតុ​ភ្លាមៗ ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​គេចខ្លួនបាត់ ដោយ​បន្សល់​រថយន្ត​ទុក​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើ​ង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕Ha​

ទីតាំងផ្សាយពាណិជ្ជកម្ម