ក្មេងប្រុស់​របស់​ពលក​រ​ខ្មែរ​ស្លាប់ បាត់បង់ ជីវិត ខណ​ដើរលេង​ធ្លាក់ចូល​ទឹកសមុទ្រ​ប្រទេស​ថៃ​

467
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ កាលពីព្រឹក​ទី២៤ ខែសីហា ឆ្នាំ២០១៩ នៅតំបន់សមុទ្រ​ស្ថិតក្នុងស្រុកស៊ា​ប់​តា​ហ៊ី​ប ខេត្តលិ​ឈុនបុរី ប្រទេសថៃ មាន​ក្មេងប្រុស​ម្នាក់​ឈ្មោះ ផាត ថៃ អាយុ២ឆ្នាំ​ បាន​ដេី​រ​លេង​ធ្លាក់ ចូលក្នុង​ទឹកសមុទ្រខាងក្រោយផ្ទះ បណ្តាល​ឲ្យ​លង់ ស្លាប់ នៅ​កន្លែងកើតហេតុ​។​

ម្ដាយក្មេងរងគ្រោះ​បានឲ្យដឹងថា គាត់កំពុងងូតទឹកឲ្យ​កូន​ទី ៣ ដោយមានក្មេងប្រុស​ឈ្មោះ​ផាត ថៃ ដេី​រ​លេង​ក្បែរ​នោះ ដោយ​មិន​បានជា​គិត​ស្រាប់តែ​គាត់​លឺ​សំឡេង អ្នក​ជិត​ខាង​ស្រែកថា ​មាន​ក្មេងធ្លាក់ទឹកហើយ​។

ពេលនោះ គាត់ក៏​ប្រញាប់ប្រញាល់តាមរក​កូន​តែ​មិន​ឃេី​ញ ​លុះ​ចេញ​ទៅរក​ខាងក្រៅ​ទេី​ប​ដឹងថា កូន​គាត់​ធ្លាក់ទឹក​សមុទ្រ​បាត់ទៅហើយ ដោយមានអ្នកជិតខាងជួយស្រង់ឡេី​ង​ពី​ទឹក​មកវិញ​ព្រមទាំងនាំគ្នាធ្វើចលនាសង្កត់​ដេី​មទ្រូង ដេី​ម្បីជួយជីវិត តែអកុសល ក្មេងប្រុស​នោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម