ឃាត់ខ្លួន​មនុស្ស​ចំនួន​៥​នាក់ ជាប់​សង្ស័យ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស

383
ចែករម្លែក

​​ដោយ:​បាយ័ន​/​សៀមរាប ៖ នគរបាល​ខេត្តសៀមរាប កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប និង កម្លាំង​នគរ បាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ស្រាវជ្រាវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស គឺ​ឆក់​កាបូប កាលពី​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​០៥​នាក់​នោះ រួមមាន ៖ ទី​១-ឈ្មោះ ឡាយ រចនា ហៅថា កាច ភេទប្រុស អាយុ​១៦​ឆ្នាំ មានទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប មានមុខរ​បរជា​សិស្ស , ទី​២-ឈ្មោះ នេ​ត បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស អាយុ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប មានមុខ​របរ ជា​សិស្ស ដោយ​ដកហូត​រក្សាទុក​ម៉ូតូ​០១ គ្រឿង ម៉ាក​ហុងដា Dream សេ​125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៣ ឡើង​តែម២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1H-6366 , ទី៣-ឈ្មោះ វាទ លី​ហួ អាយុ​១៦​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មានមុខរ​បរជា​សិស្ស, ទី​៤- ឈ្មោះ ប៉ូ​លី ដា​នី​ញ៉ែ​ល ហៅ​ដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក មានមុខរ​បរជា​សិស្ស និង ទី​៥- ឈ្មោះ កៅ ច័ន្ទ​និ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក មានមុខរ​បរជា​សិស្ស ដោយ​ដកហូត​រក្សាទុក​ម៉ូតូ​០១​គ្រឿង ពាក់​ស្លាក​លេខ សៀមរាប 1Q-4397 ។

សមត្ថកិច្ច​គរ​បាល​បាន​ឲ្យ​ដឹង​បន្ថែមថា ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡាយ រចនា ហៅ ថា កាច ដែលជា​មុខសញ្ញា​ចាស់​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​ឆក់​កាបូប​នៅក្នុង​ក្រុង​សៀមរាប និង បាន​សាកសួរ​ជនសង្ស័យ រូបគេ​បាន​ឆ្លើយ សារភាពថា កន្លងមក​ខ្លួន និង បក្ខពួក​ផ្សេងទៀត ពិតជា​បានធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​លួច​ឆក់​កាបូប​នៅក្នុង​ក្រុង​សៀមរាប ពិតប្រាកដ​មែន បន្ទាប់ មក​សមត្ថកិច្ច បាន​ស្រាវជ្រាវ និង ឃាត់ខ្លួន​បក្សពួក​រប​ស់​គេ​ចំនួន ៤​នាក់​ទៀត មក សាកសួរ ក្រោយពី​ការសាកសួរ ជនសង្ស័យ​ទាំង ៤​នាក់ បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ប្រព្រឹត្ត អំពើ​លួច​ឆក់​កាបូប​ភ្ញៀវ​ជាតិ និង ភ្ញៀវ​អន្តរជាតិ នៅក្នុង​ក្រុង​សៀមរាប​ពិតប្រាកដ​មែន ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម