រ​ដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា​ ទៅ​ចូលរួម​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ២០ នៃ​ការធ្វើប្រជាមតិ​របស់​ប្រជាជន​ទី​ម័​រ​ឡេ​ស្តេ​

419
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​:ភ្នំពេញៈ តប​តាម​ការអញ្ជើញ​របស់លោក ទួ​រ ម៉ា​តាន់ រូ​អាក់ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ទី​ម័​រ​ឡេ​ស្តេ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ២០ នៃ​ការធ្វើប្រជាមតិ​របស់​ប្រជាជន​ទី​ម័​រ​ឡេ​ស្តេ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ២៩ ដល់​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ឌី​លី រួមជាមួយ​តំណាង​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ប្រទេស​និយាយ​ភាសា​ព័រ​ទុយ​ហ្គា​ល់ ប្រទេស​អូស្ត្រាលី និង​អង្គការសហប្រជាជាតិ​ផងដែរ​។​

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០០២ ក្រោយពី​បានធ្វើ​ការបោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ ក្រោម​ការឧបត្ថម្ភ​រប​ស់​អង្គការ សហប្រជាជាតិ កាលពី​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​១៩៩៩៕​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម