សិស្សសាលា​វ៉េ​ស្ទ​ឡា​ញន៍​និង​ណ​ត្ស​ឡា​ញន៍​៨២៩​នាក់​នាក់​ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​

632
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង សាលារៀន​ណ​ត្ស​ឡា​ញន៍​កាលពី​ថ្ងៃទី​២៥ ខែសីហា​ឆ្នាំ​២០១៩​បានរៀបចំ​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ជូន​ដល់​សិស្សានុសិស្ស​គ្រប់​សាខា​សរុប​ចំនួន​៨២៩​នាក់​សម្រាប់​ដំណាច់ឆ្នាំ​សិក្សា​២០១៨-២០១៩​នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​។​
​ការប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​នេះ​សម្រាប់​កម្មវិធី​មធ្យមសិក្សា​ចំណេះ​ទូទៅ​,​កម្មវិធី​សម្រាប់​កុមារ​កម្រិត​១២,​កម្មវិធី​អង់គ្លេស​សម្រាប់​មនុស្ស​ធំ​កម្រិត​១២​និង​កម្មវិធី​ប្រឡង​តេស្ត​TOEFL​។​

​លោក​តែ​ឡាយ​ប្រធាន​នាយក​អប់រំ​និង​ធនធានមនុស្ស​នៅ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​បាន​មានប្រសាសន៍ថា​៖​ការទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​របស់​សិស្សានុសិស្ស​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​នូវ​ការខិតខំ​តស៊ូ​ព្យាយាម​រៀនសូត្រ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​សិស្សានុសិស្ស​នៃ​គ្រប់​កម្មវិធីសិក្សា​។
លោក​បាន​គូសបញ្ជាក់ថា​៖​នេះ​គ្រាន់តែ​ជាការ​បញ្ចប់​ការសិក្សា​របស់​ប្អូនៗ​សិស្សានុសិស្ស​ក្នុង​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​និង​ភាសា​អង់គ្លេស​តែប៉ុណ្ណោះ​ពុំមែន​ជា​ពេលវេលា​ដែល​ប្អូនៗ​ត្រូវ​បញ្ចប់​ការសិក្សា​ទាំងស្រុង​នោះឡើយ​។​

លោកមានជំនឿនិងមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះប្អូនៗក្មួយៗជាសិស្សានុសិស្ស នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​គ្រប់​សាខា​នឹង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្តទៀត សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៩២០២០​។

ដើម្បី​ទទួលបាន​ជោគជ័យ​មួយកម្រិត​ទៀត​និង​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល និង​ប្រកបដោយ គុណភាព គុណធម៌ សុជីវធម៌ មនុស្សធម៌ និង​ភាពជា​អ្នកដឹកនាំដ៏ប្រពៃទៅថ្ងៃអនាគតសម្រាប់ខ្លួនឯងផ្ទាល់សម្រាប់គ្រួសារ។​សម្រាប់​សង្គមជាតិ​ទាំងមូល សក្តិ​សមជា​មនុស្ស​ជំនាន់​ថ្មី។ពោរពេញ​ដោយ​សមត្ថភាព ក្នុង​សតវត្ស​ទី​២១ ដែល​គេ​តម្រូវ​ឲ្យ​យើង​ម្នាក់ៗ មាន​ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់ ពោលគឺ​មាន ចំណេះ ជំនាញ ពិតប្រាកដ ហើយ អត្ត​ច​រិ​ក និង​ឥ​រិ​យ​បថ​ថ្លៃថ្នូ ។​

ជាមួយគ្នានេះដែរលោកតែឡាយបានសំណូមពរដល់មាតាបិតាឬអ្នកអាណាព្យាបាល​សិស្ស​មេត្តា​សហការ​ជាមួយ​គណៈនាយក​តាម​សាខា​នីមួយៗ​ក្នុង​ការជួយណែនាំនិងអប់រំបុត្រធីតាលោកអ្នកបន្ថែមទៀត។ដើម្បីឱ្យពួកគាត់ខិតខំប្រឹងប្រែងរៀនសូត្រជាប្រចាំនិងសម្រេចដល់គោលដៅចុងក្រោយក្នុងការចាប់យកអាជីពការងារដែលសមប្រកបដោយទេពកោសល្យ​និង​សមត្ថភាព​ពី​កំណើត​ឬក៏​ការជ្រើសរើស​ប្រកប​មុខ​ជំនួញ​អាជីវកម្ម​ណាមួយ​ដែលមាន​តម្រូវការ​ខ្ពស់​៕S/

​ចំណងជើង​រូបថត​៖​សិស្សសាលា​រៀន​វ៉េ​ស្ទ​ឡា​ញន៍​និង​សាលារៀន​ណ​ត្ស​ឡា​ញន៍​ចំនួន​ជិត​១០០០​នាក់​ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​(​រូបៈ​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម