My Boy ​ចូលរួម​លើកកម្ពស់​កម្មវិធី​ «ការប្រកួតប្រជែង​ឆុង​កាហ្វេ​ថ្នាក់ជាតិ​ប្រចាំ​កម្ពុជា​២០១៩»

501
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​ទឹកដោះគោ​ខាប់ ​My Boy ​បាន​ចូលរួម​ធ្វើជា​ម្ចាស់​ឧបត្ថម្ភ​ (Diamond Sponsor)​ ក្នុងចំណោម​ម្ចាស់​ឧបត្ថម្ភ​ផ្សេងទៀត​ដើម្បី​បង្កើន​ការយល់ដឹង​និង​លើកកម្ពស់​ឧស្សាហកម្ម​កាហ្វេ​នៅ​កម្ពុជា​ក្នុង​កម្មវិធី​”​ការប្រកួតប្រជែង​ឆុង​កាហ្វេ​ថ្នាក់ជាតិ​“Cambodia National Barista Championship 2019″ កាលពីពេល​ថ្មីៗ​នេះ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១​ជាន់​ផ្ទាល់​ដី​។​

​កម្មវិធី​ប្រកួត​ផ្តាច់​ព្រ័ត​រវាង​បេក្ខជន​ទាំង​៦​រូប​បន្ទាប់ពី​ប្រកួត​ជ្រើសរើស​ពី​បេក្ខជន​សរុប​ចំនួន​៣០​នាក់ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ក្នុងការ​ស្វែងរក​ម្ចាស់​ជ័យលាភី​ចំនួន​៣​រូប​ដោយមាន​ការពិនិត្យ​និង​ដាក់ពិន្ទុ​យ៉ាង​ហ្មត់ចត់​ពី​គណកម្មាធិការ​ជាតិ​និង​អន្តរជាតិ​ទាំង​៩​រូប​។​គណៈកម្មាធិការ​មកពី​បណ្ដាល​ប្រទេស​នានា​ដូចជា​អូស្ដ្រាលី​,​ម៉ាឡេស៊ី​,​ឥណ្ឌូនេស៊ី​,​ថៃ​,​។

​ក៏ដូចជា​អ្នកជំនាញ​ក្នុងស្រុក​ក្រោម​វត្តមាន​ចូលរួម​លើកទឹកចិត្ត​ពី​ក្រសួងទេសចរណ៍​,​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​,​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​, ក្រុមហ៊ុន​ឯកជន​,​ទស្សនិកជន​ជាតិ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លងទៅនេះ​។​

​លោក ​Thanadech Tachayun ​ប្រធាន​ផ្នែក​លក់​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន​ Friesland Campina បានឱ្យដឹង ថា ៖ « ក្រុម ហ៊ុន​ទឹកដោះគោ​ខាប់ My Boy​ មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក ជា មួយ នឹង ក្រសួង ទេសចរណ៍ ក្នុង​ការរៀប ចំ​កម្ម វិធី​នេះ​ឡើង​ក្នុងន័យ​លើកស្ទួយ​អាជីព ជា អ្នក ឆុង​កាហ្វេ​ជំនាញ​។​ដើម្បីឱ្យ​ពួកគេ​បានបង្ហាញ​ពី​ថ្វីដៃ​ក៏ដូចជា​ផ្តល់ឱកាស​ដល់​ម្ចាស់​ហាង​កាហ្វេ​និង​ភេសជ្ជៈ​នានា​ដាក់​។​

​ក្នុងនោះដែរ​ក្រុមហ៊ុន ​My Boy ​ដែល​បាន​ធ្វើជា​អ្នក​ឧបត្ថម្ភ ​(Diamond Sponsor)​មួយរូប​ក៏បាន​ដាក់​បង្ហាញ​ពី​ផលិតផល​ទឹកដោះគោ​ខាប់ ​My Boy ​និង​កញ្ចប់​ថ្មី​២​គីឡូក្រាម​ដែល​ទើបនឹង​ដាក់លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយ​រក្សាទុក​នូវ​រសជាតិ​ដើម​ដ៏​ឈ្ងុយឆ្ងាញ់​ពិសារ​សម្រាប់​អតិថិជន​។​ជាពិសេស​ម្ចាស់​ហាង​កាហ្វេ​នានា​ដែល​នឹង​ទទួលបាន​បរិមាណ​ទឹក​ដោះ​គោ​ខាប់​ច្រើនជាង​មុន​ហើយ​អាច​សន្សំ​បាន​១០​ភាគរយ​នៃ​តម្លៃ ។​

​គួរ​បញ្ជាក់ថា​កម្មវិធី​ប្រកួតប្រជែង​ឆុង​កាហ្វេ​ថ្នាក់ជាតិ​ឆ្នាំ​២០១៩​នេះ​ត្រូវបាន​ប្រា​ព្ធ​ធ្វើ​ឡើងជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​ចាប់តាំងពី​ឆ្នាំ​២០១០​ដោយ​ក្រុមហ៊ុន​ខូ​ហ្វី ​KOFI Co,. Ltd​ និង​វិទ្យាស្ថាន​ខូ​ហ្វី​ KOFI Academy​ ក្រោម​កិច្ចសហការ​ពី​ក្រសួងទេសចរណ៍​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​ព្រមទាំង​សមាគម​ភោជនីយដ្ឋាន​កម្ពុជា ៕S/​

My Boy ៖ ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ

My Boy បានក្លាយជា Diamond Sponsor ក្នុងកម្មវិធី «ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ឬ Cambodia National Barista Championship 2019» ដើម្បីស្វែងរកម្ចាស់ជ័យលាភីឆុងកាហ្វេឆ្នើមជាងគេនៅកម្ពុជា កាលពីថ្ងៃ២០-២១ ខែសីហានៅអ៊ីអន១ ជាន់ផ្ទាល់ដី។ឥឡូវនេះ My Boy ផ្តល់ជម្រើសបន្ថែមជាមួយនឹងការវេចខ្ចប់ថ្មីទម្ងន់ ២គក សម្រាប់ម្ចាស់ហាងកាហ្វេ។

Posted by My Boy Cambodia on Monday, August 26, 2019

ទីតាំងផ្សាយពាណិជ្ជកម្ម