ប្រព័ន្ធធារាសាស្ត្រ​តូចធំ​ខ្លះ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​មិនទាន់មាន​ប្រភពទឹក​ហូរ​ចូល​នៅឡើយ​

609
ចែករម្លែក

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: មន្ត្រី​មន្ទី​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​អះអាងថា រដូវវស្សា​ឆ្នាំនេះ ខណៈ​អាកាសធាតុ​មានការ​ប្រែប្រួល ប្រព័ន្ធធារាសាស្ត្រ​ខ្នាត​តូចធំ​មួយចំនួន​នៅក្នុង​បណ្តា ស្រុក ក្រុង​នៃ​ខេត្ត​នេះ មកដល់ពេលនេះ មិនទាន់មាន​ប្រភពទឹក​ហូរ​ចូល​ដើម្បី​រក្សាទុក​នៅឡើយ​ទេ​។​

​លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានអោយដឹងថា ប្រព័ន្ធធារាសាស្ត្រ​តូចធំ​ជាង​ចំនួន​៨០​ទីតាំងនៅ​ក្នុង​បណ្តា​ក្រុង​ស្រុក​ទាំង​៥​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​មិញ​នៅតាម​បណ្តា​អាង​រក្សា​ប្រភពទឹក​ចូល​នៅឡើយ​។​

​លោក​បន្តថា ខណៈ​បច្ចុប្បន្ននេះ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ផ្នែក​ខាងលើ​ភ្នំំ​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង បាន​បង្ក​ឲ្យ​អាងទឹក​ចំំ​នួន​ពី គឺ​អាង​រក្សា​ប្រភពទឹក​0៥ និង​អាង​រក្សា​ប្រភពទឹក​តា​ម៉ុក មាន​កម្ពស់​ទឹក​ហក់​ឡើង​លើសពី​តម្រូវការ ក្រុមការងារ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បានសម្រេច​បើកទ្វារ​ទឹក​បន្ថែមទៀត ក្នុង​គោលបំណង​រុញ​ទឹក​ឲ្យ​បាន​លឿន តាមរយៈ​អាងទឹក​ទំនប់​ថ្មី​មក​ស្តុក​ទុក​នៅ​អាងទឹក​ស្ទឹង​ស្រែង​ទី​២ និង​បន្ត​ទម្លាក់​មក​អាងទឹក​ស្ទឹង​ស្រែង​ទី​១ ដើម្បី​ចែកចាយ​ទៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប​។​

​លោក​បញ្ជាក់​ត​ថា ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ប្រព័ន្ធធារាសាស្ត្រ​រក្សា​ប្រភពទឹក​តូចធំ​ចំនួន​៨១​ទីតាំង ក្នុងនោះ​ប្រព័ន្ធធារាសាស្ត្រ​ខ្នាត​ធំ​ចំនួន​៣​កន្លែង និង​ខ្នាត​មធ្យម​និង​តូច​ចំនួន​៧៨​កន្លែង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម