ចូល ខូ​ល និង ភី​ធើ គ្រូច​: គ្មាន​ហេតុផល​ណា​ដែលថា ថ​មមី អា​ប្រា​ហាម មិនអាច​ពាក់ អាវ​លេខ​៩​របស់​ឆេ​ល​ស៊ី​នោះទេ​

454
ចែករម្លែក

ថ​មមី អា​ប្រា​ហាម (Tammy Abraham) អាច​នឹង​ក្លាយជា​ខ្សែប្រយុទ្ធ​សំខាន់​របស់​ក្លិប ឆេ​ល​ស៊ី​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​ទៅមុខទៀត នេះ​បើតាម​ការអះអាង​របស់​កីឡាករ ចូ ខូ​ល (Joe Cole) អតីត​ខ្សែបម្រើ​របស់​ក្លិប​ឆេ​ល​ស៊ី​។​

​អា​ប្រា​ហាម ទាត់​បញ្ចូល​ទី​បាន​២​គ្រាប់ និង​ជាការ​រកបាន​គ្រាប់​បាល់​លើកដំបូង​សម្រាប់ ក្លិប​នេះ ខណៈ​ឆេ​ល​ស៊ី​បាន​យកឈ្នះ​ក្រុម Norwich ៣-២ កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ទទួល បាន​ជ័យជម្នះ​លើកដំបូង​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ។​

​អា​ប្រា​ហាម ហាក់ដូច​ជាមាន​ទំនុកចិត្ត​ខ្លាំង អំឡុង​ការប្រកួត​ជាមួយ​ក្រុម Norwich ហើយ ចូ ខូ​ល បាន​ទស្ស​ទាយ​ពី​អនាគត​ដ៏​ល្អ​របស់​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​។​

​ថ្លែង​ទៅកាន់ BT Sport ចូ ខូ​ល បាន​និយាយថា “​ថ​មមី បាន​ចូលរួមចំណែក​គ្រប់ សកម្មភាព​ដើម្បី​ក្លាយជា​ខ្សែប្រយុទ្ធ​សំខាន់​របស់​ឆេ​ល​ស៊ីក្នុង​ពេលវេលា​វែងឆ្ងាយ​ទៅ មុខ​ទៀត បើ​ផ្អែកលើ​ល្បឿន​និង​កម្លាំង​។

​កីឡាករ​រូបនេះ​គ្រាន់តែ​ត្រូវការ​ពង្រឹង​បន្ថែម​ខ្លះទៀត ដោយសារ​គាត់​នៅ​ក្មេង ហើយ គ្មាន​ហេតុផល​ណាមួយ​ដែលថា គាត់​មិនអាច​ក្លាយជា​កីឡាករ​លេខ​៩​របស់​ឆេ​ល ស៊ី​នោះទេ​”​។​

​ចំណែក​អតីត​ខ្សែបម្រើ​អង់គ្លេស ភី​ធើ គ្រូច (Peter Crouch) ក៏​កោតសរសើរ អា​ប្រា ហាម ផងដែរ ដែល​ធ្លាប់​លេង​ខ្ចី​ជើង​នៅ​ក្លិប Bristol City Swansea និង Aston Villa ។​

​គ្រូច បាន​និយាយថា “​គាត់​ចេញមក​ដំបូង​ដូចជា​មានការ​រិះគន់​ខ្លះ ប៉ុន្តែ​ខ្ញុំ​គិតថា គាត់ គ្រប់គ្រង​បាល់​បានល្អ​។ គាត់​មាន​ទំនាក់ទំនង​ល្អ​នៅ​តំបន់​បម្រើ ហើយ​វា​មិន​ត្រឹមតែ ការ​ទាត់​បញ្ចូល​ទី​ប៉ុណ្ណោះ​ទេ​” ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម