ក្រុម​ប្រទេស G7 សន្យា​ជួយ​៤០​លាន​ដុល្លារ​ដល់​ការ​ពន្លត់​ភ្លើងព្រៃ​អា​ម៉ា​ហ្សូ​ន

393
ចែករម្លែក

ក្រុម​ប្រទេស G7 កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​សីហា​បាន​សន្យា​ផ្តល់ប្រាក់​រាប់លាន​ដុល្លារ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​និង​ការពារ​ព្រៃ​ទឹកភ្លៀង​របស់ខ្លួន ទោះបី​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក ជែ​រ បូល​សូ​ណា​រ៉ូ បាន​ចោទប្រកាន់​ប្រទេស​អ្នកមាន​ថា​បានចាត់ទុក​តំបន់​នេះ​ដូច “​អាណានិគម​” ក៏ដោយ​។​

​ការសន្យា​ជា​អន្តរជាតិ​នៅឯ​កិច្ចប្រជុំ​កំពូល G7 នៅ​ប្រទេស​បារាំង​រួមមាន​ទឹកប្រាក់ ២០ លាន​ដុល្លារ​ពី​ក្រុម​នេះ​ក៏ដូចជា ១២ លាន​ដុល្លារ​ដាច់ដោយឡែក​ពី​អង់គ្លេស និង ១១ លាន​ដុល្លារ​ពី​កាណាដា​។ រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​ក៏បាន​ស្នើសុំ​បញ្ជូន​យន្តហោះ​ពន្លត់អគ្គីភ័យ​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​ផងដែរ​។​

​ក្រុម​ផ្សេងទៀត​ក៏​កំពុង​ចូលរួមចំណែក​គាំទ្រ​ដល់​តំបន់​មួយ​នេះដែរ ដែល​ព្រៃ​ត្រូពិច​របស់​វា​ជា​អ្នក​ស្រូបយក​កាបូនឌីអុកស៊ីត​ដ៏​សំខាន់​ពី​បរិយាកាស​។ អង្គការ​សម្ព័ន្ធ​ផែនដី ដែលជា​មូលនិធិ​បរិស្ថាន​ថ្មី​គាំទ្រ​ដោយ​តារា​ហូលីវូដ លី​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ សន្យា​ផ្តល់ជំនួយ​ចំនួន ៥ លាន​ដុល្លារ ដោយ​និយាយថា​ព្រៃ​អា​ម៉ា​ហ្សូ​ន​គឺជា​ផ្នែក​មួយ​នៃ “​ការការពារ​ដ៏​ល្អ​បំផុត​” ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​មូលនិធិ​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជាការ​គាំទ្រ​ដ៏​សំខាន់ ប៉ុន្តែ​ចំនួន​ប្រាក់​តិចតួច​សម្រាប់​ដោះស្រាយ​វិបត្តិ​បរិស្ថាន​ក្នុង​ទំហំ​ធំ​បែបនេះ​កំពុង​គំរាម​ដល់​អ្វីដែល​ប្រធានាធិបតី​បារាំង​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង​ហៅថា “​សួត​របស់​ផែនដី​”​។​

​ឧទាហរណ៍​ជាក់ស្តែង ប្រា​ក់ជាង ១ ពាន់​លាន​ដុល្លារ​ត្រូវបាន​ចំណាយ​ទៅក្នុង​មូលនិធិ​ដើម្បី​ជួយ​ដល់​ព្រៃ​អា​ម៉ា​ហ្សូ​ន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ហើយ​ម្ចាស់ជំនួយ​ធំៗ​គឺ អាល្លឺម៉ង់​និង​ន័​រ​វែ​ស​ថ្មីៗ​នេះ​បាន​កាត់ផ្តាច់​ការបរិច្ចាគ​ដល់​គម្រោង​ព្រៃឈើ​ប្រេ​ស៊ី​ល ដោយ​និយាយថា រដ្ឋបាល​លោក​បូល​សូ​ណា​រ៉ូ​មិនបាន​ប្តេជ្ញា​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ទេ​។​

​គេ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ថវិកា​ថ្មី​នឹងត្រូវ​គ្រប់គ្រង​ដោយ​របៀប​ណា​។ ការិយាធិបតេយ្យ​អាច​បន្ថយល្បឿន​និង​កាត់បន្ថយ​ចំនួន​ទឹកប្រាក់​ដែល​បាន​ទៅដល់​កម្មវិធី​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដល់ទី​តាំង​ជាក់ស្តែង​។ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ប្រេ​ស៊ី​ល​លោ​ករី​កាដូ សា​ឡេស បាន​និយាយថា​ជំនួយ​ត្រូវបាន​ស្វាគមន៍​ហើយ​ចឹ​ង​ប្រេ​ស៊ី​ល​គួរតែ​សម្រេចចិត្តថា​តើ​ធនធាន​នេះ​ត្រូវ​ប្រើប្រាស់​យ៉ាងដូចម្តេច​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​ប្រទេស G7 សន្យា​ជួយ​៤០​លាន​ដុល្លារ​ក្នុងការ​ពន្លត់ភ្លើង​ព្រៃ​អា​ម៉ា​ហ្សូ​ន​កាលពី​ថ្ងៃ​ចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម