​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៦​ខែសីហា​ស្លាប់​៧​នាក់​របួស​១៨​នាក់​

271
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​២៥​ដល់​ម៉ោង​២​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ ២០១៩​បណ្តាលឱ្យ​ស្លាប់​៧​នាក់​និង​រងរបួស ធ្ងន់ – ស្រាល​១៨​នាក់ ។

មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឱ្យមាន មនុស្ស ស្លាប់ និង​របួស​សរុប​ចំនួន​២៥​នាក់​នៅ​ថ្ងៃទី​២៦​ខែសីហា​នេះ​គឺ​កើតឡើង​ដោយសារ ហេតុការណ៍​ប៉ះទង្គិច​ចំនួន​១៣​លើក​។​សូមជម្រាបថា​ក្នុង​រយៈពេល​២៦​ថ្ងៃ​នៃ​ខែសីហា​នេះ​គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ១៣៦ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៣៥១ នាក់ ក្នុង ហេតុការណ៍ កើតឡើង ២៦១ លើក ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ