រថយន្តដឹកឈើពីរគ្រឿងដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវបាននគរបាល ស្រុក​ឱរ៉ាល់​បង្ក្រាប

466
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ កម្លាំងអធិការនគរបាលស្រុកឱរ៉ាល់ សហការកម្លាំងនគរប៉ុស្តិ៍រដ្ឋបាលសង្កែសាទប​បង្រ្កាបរថយន្តដឹកឈើពីរគ្រឿងនៅ​ចំណុចខាងកើតស្ពានតាក្រាំង លើផ្លូវលេខ៤៤ក្រាលក្រួសក្រហម​​ ភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា រថយន្តដែលបង្ក្រាបបានមានចំនួន​ពីរគ្រឿង ១.រថយន្តកូរ៉េពណ៌សចំណុះ១តោនកន្លះម៉ាកហ៊ីយាន់ដាយ ពាក់ផ្លាកលេខ ភ្នំពេញ2k 8140 ដឹកឈើប្រភេទក្តារនិងសសរជ្រុង, ២.រថយន្តម៉ាកតូរីស គ្មានផ្លាកលេខ ដឹក​ឈើប្រភេទអុសការ៉េលាយឈើ​លាំង។ ចំពោះអ្នកបើកបររថយន្តទាំងពីរគ្រឿងមិនស្គាល់អត្តសញ្ញាណ ដោយចុះរត់គេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តថា ក្រោយពីបង្រ្កាបរថយន្តទាំងពីរគ្រឿងបានហើយ បានប្រគល់ឲ្យ
យកទៅរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឪរ៉ាល់ (ស្នាក់ការបរិស្ថាន​កន្ទួត)តាមនីតិវិធី៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម