រថយន្ដ​ធន់​ធំ​ឡើង​ចំណោត​មិន​រួច រអិល​ថយក្រោយ​កិន​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្លាប់​

495
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពី​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ដឹក​ម៉ាស៊ីន​បុកគ្រឹះ​ឡើង​ចំណោត​មិន​រួច​រអិល​ថយក្រោយ​កិន​លើ​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​។ កាល​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្លូវ​បេតុង​ចូល​វត្ត​ពោធិញាណ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ គ្រួច ភារ​ម្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រត់​តុ ស្នាក់នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់​បា​ស្រី ឃុំ​ជ័យ​កំពក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។​

​អ្នកបើកបរ​រថយន្ដ​មានឈ្មោះ ឆ​យ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៥០ ផ្លូវ​២៧១ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្តស្ទូច មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D 9823 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​វត្ត​ពោធិញាណ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឡើងទៅ​ផ្លូវ​៣៧១ ខណៈ​មកដល់​ចំណុចកើតហេតុ​ឡើង​ចំណោត​មិន​រួច​រអិល​ថយក្រោយ​ក៏​បុក​ម៉ូតូ​ម៉ាក PCX ពណ៌​ស​ពាក់​លេខ​ភ្នំពេញ 1FT 9623 ជិះ​ដោយ​បុរស​ម្នាក់​បណ្ដាល​ឲ្យ​ដួល​កិន​លើ​បុរស​ស្លាប់​ភ្លាមៗ តែម្ដង ហើយ​អ្នកបើកបរ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ន​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ន​បាន​មកដល់​កន្លែងកើតហេតុ ជួយ​សម្រួល​ចរាចរណ៍​នឹង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​អ្នកបើកបរ​បញ្ជូនទៅ​ការិយាល័យ​ចរាច​ណ៍​ផ្លូវគោក​ស្នងការ រា​ធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ឲ្យ​សាច់ញ្ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម