អ្នកកាសែត ២​នាក់​នៅ​ខេត្តកំពង់ឆ្នាំង ត្រូវ​តុលាការ​កោះហៅ​ឱ្យចូល​បំភ្លឺ​ពីបទ​ញុះញង់ និង​បរិហារកេរ្តិ៍​

511
ចែករម្លែក

ដោយ​: ក​ង្រី / កំពង់ឆ្នាំង​: អ្នកកាសែត ២​នាក់ នៅក្នុង​អង្គភាព​តែមួយ នៅ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​តុលាការ​កោះហៅ​ឱ្យចូល​បំភ្លឺ​ពីបទ​ញុះញង់ និង​បរិហារកេរ្តិ៍​។

​លោក សុខ ឧ​ត្ត​ម ប្រធាន​ស្ថានីយ​វិទ្យុ​រិ​ទ្ធិ​សែន និង​ជានា​យក​គេហទំព័រ Rithy-news (​រិ​ទ្ធិ​សែន​ព័ត៌មាន​) នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​ចូលទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​បំភ្លឺ​ជូន​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេ​ត្កំ​ពង់​ឆ្នាំង ពាក់ព័ន្ធ​ទៅនឹង​បណ្តឹង​របស់លោក លន់ ឡ​ន (​ហៅ​ឡុង​) ពីបទ​ញុះញង់​និង​បរហារ​កេរ្តិ៍​។ ដោយឡែក​កូនចៅ​របស់​លោក សុខ ឧ​ត្ត​ម ម្នាក់ទៀត​ឈ្មោះ នូ ចាន់ ត្រូវបាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ពីបទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បង្ខូចកេរ្តិ៍​ដូចគ្នា តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរ​កបូរ​ណ៍ ខេត្ត​កំពង​ឆ្នាំង​។​

​នៅក្នុង​ពេលដែល លោក សុខ ឧ​ត្ត​ម និង​លោក នូ ចាន់ ចូល​បំភ្លឺ​ជូន​តំណាង​អយ្យកា​អម​សាលាដំបូង​ខេត្ត នា​ព្រឹក​មិញ​នេះ គេ​សង្កេតឃើញ​មាន​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​មួយចំនួន បានមក​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ របង​តុលាការ ដើម្បី​ឃ្លាំមើល​អំពី​ចំណាត់​ការបស់​តុលាការ​ផងដែរ​។

​នៅវេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ដដែល​នេះ លោក សុខ ឧ​ត្ត​ម និង​លោក នូ ចាន់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ញ​មកវិញ និង​បាន​បញ្ជាក់ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នៅពេល​រសៀល​នេះ លោក នូ ចាន់ នឹងត្រូវ​ត្រឡប់​មកកាន់​តុលាការ​ម្តងទៀត ដើម្បី​ចូល​បំភ្លឺ​ជូន​ខាង​អយ្យកា​បន្តទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម