​យុវជន​ខ្មែរ​មួយរូប​ក្លាយជា​មនុស្ស​អច្ឆរិយ​ក្នុង​កម្មវិធី Super 100​របស់​ថៃ​

1444
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: យុវជន​ខ្មែរ​មួយរូប​បាន​សាង​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្លា​ក្នុង​កម្មវិធី “Super 100”​របស់​ប្រទេស​ថៃ​ដោយ​ក្នុងនេះ​បានបង្ហាញ​ពី​អច្ឆរិយៈ​ក្នុងការ​ទស្សន៍ទាយ ក៏ដូចជា​ចងចាំ​នូវ​តួលេខ​យ៉ាង​អស្ចារ្យ​រហូត​គ្មាន​នរណា​ស្មាន​ដល់​។​

​ដោយ​បង្កើត​ភាព​អស្ចារ្យ​គ្មាន​នរណា​ស្មាន​ដល់​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មិន​ថា​នៅ​ប្រទេស​ថៃ​,​កម្ពុជា​ឬ​សូម្បីតែ​នៅ​បរទេស​នោះទេ​។​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បន្ត​ចែកចាយ​គ្នា​ពីមួយ​ទៅមួយ ហើយ​កម្មវិធី​“Super 100” ត្រូវបាន​គេ​ឱ្យ​រហស្សនាម​ឈ្មោះ​យុវជន​រូបនេះ​ថា “​អច្ឆរិយៈ​កម្ពុជា​”​ថែមទៀត​។​

​តាមពិត​យុវជន​បង្កើត​ភាព​ភ្ញាក់ផ្អើល​បំផុត​នៅ​ប្រទេស​ថៃ​នេះ​ឈ្មោះ​លោក ហុង ភា​រិ​ន មាន​អាយុ​២២​ឆ្នាំ​ជា​និស្សិត​ជាប់​អាហារ​រូបករណ៍​ក្នុង​សាកលវិទ្យាល័យ រាជ​ផាត់​ឆៃ​ភូមិ ឆ្នាំ​ទី​៤​ខេត្ត​ឆៃ​ភូមិប្រទេស​ថៃ​។​ ​

បង្ហាញ​ពី​ភាពលេច​ធ្លោ​នៃ​សមត្ថភាព​អច្ឆរិយៈ​ក្នុង​កម្មវិធី Super 100 នេះ យុ​វជ ន​ហុង ភា​រិ បាន​ដើរ​ចេញមក​ព្រមជាមួយ​ភាពក្លាហាន ដោយនិយាយ​ជា​ភាសារ​ខ្មែរ​បាន​បង្ក​ឱ្យ​ពិធី​ករបី​រូប​របស់​ថៃ​ងឿងឆ្ងល់​ថា​ជា​ជនជាតិ​អ្វី​។
​ពិធីករ​ម្នាក់​និយាយថា​ស្មានតែ​វៀតណាម​។​ប៉ុន្តែ​ដើម្បី​ស្រាយ​ចម្ងល់​និង​ចង់ឱ្យ​ពិធីករ​និង​អ្នកចូលរួម​ទស្សនា​បាន​ស្តាប់​យល់​យុវជន​កម្ពុជា​រូបនេះ​បាន​ណែនាំ​ខ្លួន​ដោយនិយាយ​ជា​ភាសា​ថៃ​ឆ្លើយឆ្លង​ជាមួយ​ពិធីករ​វិញ​បាន​យ៉ាង​ស្ទាត់ជំនាញ​។​

​សូមបញ្ជាក់ថា​ក្នុង​កម្មវិធី​បង្ហាញ​សមត្ថភាព​ចងចាំ​ដ៏​អស្ចារ្យ​នេះ​យុវជន ហុង​ភា​រិ​ន ត្រុ​វ​បាន​គេ​ធ្វើ​តេស​សមត្ថភាព​ចំនួន​បី​វគ្គ​ក្នុងនេះ​វគ្គ​ទី​១​ឱ្យ​ទាយ​ភាព​ចងចាំ​នៃ​ការ​ឆ្លាស់​លេខ​រៀង​តួលេខ​ចំនួន​៣០​តួ​។​ក្នុង​វគ្គ​ដំបូង​នេះ​គេ​បានឱ្យ​យុវជន​ហុង​ភា​រិ​ន រៀបរាប់​លេខនី​មួយៗ​តាម​ជួរ​លេខ​រៀង​ដែល​បានបង្ហាញ​។​សម្រាប់​វគ្គ​ទី​២​គឺ​ក​កាន់តែ​ពិបាក​ដោយ​គេ​ឱ្យ​ចង់ចាំ​នូវ សន្លឹក​បៀរ​ជាមួយ​តួលេខ​និង​ការបិទ​ភ្នែក​ហើយ​ចោទសួរ​។​ចំណែក​វគ្គ​ទី​៣​ជា​វគ្គ​ដែល​កាន់តែ​ពិបាក​បំផុត​គឺ​ការចងចាំ​នូវ​តួលេខ​និង​ថ្ងៃខែ​លើ​ប្រតិទិន​ដែលមាន​អាយុ​រាប់សិប​ឆ្នាំមុន​។​

​ពិតជា​អស្ចារ្យ​តាមរយៈ​ការធ្វើ​តេស្ត បី​វគ្គ​នេះ​បានធ្វើឱ្យ​ពិធីករ ទស្សនិកជន​ទាំង​នៅនឹងកន្លែង​លើ​ឆាក​និង​គេហដ្ឋាន​ថៃ មានការ​ភ្ញាក់ផ្អើល​ដោយ​យុវជន​ខ្មែរ​រូបនេះ​បាន​ប្រាប់​ចំៗ​គ្មាន​ខុស​មួយណា​ឡើយ​។​

​ជាមួយ​ភាព​អស្ចារ្យ​បង្ក​ការភ្ញាក់ផ្អើល​នេះដែរ​កម្ម​វិធ​Super 100 បាន​បញ្ចេញ​វីដេអូ​ពេញ​របស់​ភា​រិ​ន​នឹងដាក់​ចំណងជើង​ធំ​ខាងមុខ​ថា “​អច្ឆរិយ​កម្ពុជា​”​ទៀតផង​។​

​សូម​បញ្ជាក់ដែរថា ក្នុងការ​ណែនាំ​ខ្លួន​និង​ប្រាប់​ដល់​ពិធីករ​ក្នុង​កម្មវិធី​នេះ យុវជន​ហុង​ភា​រិ​ន​បានឱ្យដឹងថា ខ្លួន​បានមក​សិក្សា​នៅ​ប្រទេស​ថៃ​នេះ​តាមរយៈ​អាហារ​រូបករណ៍​។ ចំណែក​ក្នុង​ជីវិត​របស់ខ្លួន​វិញ គឺ​កើត​ក្នុង​គ្រួសារ​ក្រីក្រ​ឪពុកម្តាយ​បាន​លែងលះគ្នា​តាំងតែ​អាយុ​១១​ឆ្នាំ​។​

​យុវជន​រូបនេះ​បាន​រៀបរាប់ថា “​ខ្ញុំ​ជា​កូនអ្នកក្រ​មានពេលខ្លះ​ខ្ញុំ​បាន​ទិញ​នំប៉័ង​មួយ​ដើម ខ្ញុំ​ត្រូវ​ចេះ​បែងចែក​ទុក​ញ៉ាំ​យ៉ាងណា ឱ្យបាន​បី​ថ្ងៃ ដើម្បី​ជួយ​ដោះស្រាយ​ភាពលំបាក​របស់​ម្តាយ​។ ដោយសារតែ​ជីវភាព​ក្រីក្រ​ខ្ញុំ​បាន​តាំងចិត្ត​ខិតខំ​រៀនសូត្រ រហូត​ជាប់​អាហារ​រូបករណ៍​មក​រៀន​នៅ​ប្រទេស​ថៃ​នេះ​”​។​

​យុវជន​រូបនេះ​បានឱ្យដឹង​បន្ថែមថា “​កាលពី​នៅ​កុមារ​ដោយសារ​ឪពុកម្តាយ​ឈ្លោះប្រកែក​គ្នា​ញឹកញាប់​ធ្វើឱ្យ​ខ្ញុំ​បាន​ក្លាយជា​មនុស្ស ខ្លាច​មនុស្ស​ក្នុងសង្គម​មិនសូវ​ហ៊ាន​ចេញ​ក្រៅ​ផ្ទះមួយ​ថ្ងៃៗ សម្ងំ​នៅតែ​ក្នុងផ្ទះ និង​មានការ​ខ្មាស់អៀន​ច្រើន​។ ប៉ុន្តែ​ក្រោយមក​បងប្រុស​បាន​ណែនាំ​ឱ្យ​ខ្ញុំ​ធ្វើខ្លួន​ជាម​នុស្ស​ក្លាហាន និង​ពិសេស​ឱ្យ​ចេះ​អាន​សៀវភៅ​ឱ្យបាន​ច្រើន​ទីបំផុត​ខ្ញុំ​បានសម្រេច​ជោគជ័យ​។ សម្រាប់​សៀវភៅ​ដែល​ខ្ញុំ​ចូលចិត្ត​អាន​ជាងគេ គឺ​សៀវភៅ​ស្តីពី​ការអភិវឌ្ឍន៍​ខ្លួន ចិត្ត​វិទ្យា ទីបំផុត​ទើប​ធ្វើឱ្យ​ខ្លួន​ខ្ញុំ​អាចធ្វើ​បានសម្រេច​នូវ​ការ​ចាំ​តួលេខ​យ៉ាងច្បាស់​លាស់​នេះ​”​។​

​ដោយឡែក​ទាក់ទិន​ទៅនឹង​ការចងចាំ​នេះដែរ​ត្រូវបាន​យុវជន ហុង​ភា​រិ​ន​បាន​ប្រាប់ថា​ការចងចាំ​នូវ​តួលេខ​នេះ​ខ្លួន​ធ្វើឡើង​ដោយ​មិន​ខុសពី​អ្នកដទៃ​នោះទេ​ពោល​គឹ​ដំបូង​បាន​ប្រមូល​នូវ​អារម្មណ៍​ជា​រូបភាព​ទាំងអស់ រួចហើយ​យក​រូបភាព​ទាំងអស់នេះ​ទៅ​ប្រមូល​ទុក​ក្នុង​កំណត់ហេតុ​ចងចាំ​ក្នុង​ខួរក្បាល យើង​យក​វា​ទៅ​ប្រមូល​ទុក​កន្លែង​ដែល​ងាយ​ចាំ​វា​បំផុត​រួចហើយ​យើង​ប្រមូលផ្តុំ​វា​ជា​សាច់រឿង​តែម្តង​”​។​

​ពាក់ព័ន្ធ​ការចងចាំ​បានល្អ​នេះដែរ យុវជន​ហុង​ភា​រិ​ន​បាន​ប្រាប់​ពិធីករ​ថៃ​ថា ដោយសារ​ការចងចាំ​បាន​ល្អ​ធ្វើឱ្យ​ការរៀន​នៅ​ថ្នាក់​សាកលវិទ្យាល័យ​ជាប់​នូវ​កម្រិត​និស្សិត​ឆ្នើម​លេខ​១​ប្រចាំ​មុខជំនាញ​ដែល​កំពុង​សិក្សា​ផង​។​

​គួរ​បញ្ជាក់ថា បើតាម​យុវជន ហុង ភា​រិ​ន បានឱ្យដឹងថា ការឡើង​កម្មវិធី​ប្រកួត Super 100​របស់​ថៃ​នេះ​គឺជា​លើក​ទី​១​ហើយ​របស់ខ្លួន​។ សម្រាប់​ក្នុង​កម្មវិធី​នេះដែរ គេ​ក៏​នៅបាន​ឧបត្ថម្ភ​សៀវភៅ​ជាច្រើន​ក្បាល​ឱ្យទៅ​យុវជន ហុង​ភា​រិ​ន​។ ព្រមជាមួយ​គ្នា​យុវជន​រូបនេះ បាន​សន្យា​យក​សៀវភៅ​ទាំងនេះ​ទៅ​ជួយឧបត្ថម្ភ​ដល់​កុមារ​ក្រី​ក្រី និង​កុមារកំព្រា​នៅ​ខេត្ត​ឆ័យ​ភូមិ​ផងដែរ​។​

​តាមរយៈ​កម្មវិធី​នេះដែរ​យុវជន​ហុង​ភា​រិ​ន​បាន​ផ្តាំផ្ញើរ​ដល់​កុមារ​ក្រីក្រ ក៏ដូចជា​យុវជន​ទាំងអស់​ថាបើ​ទោះបី​កើត​មកជា​កូនអ្នកក្រីក្រ និង​កូនកំព្រា​បែបណាក៏ដោយ មិនត្រូវ​អស់សង្ឃឹម​ឡើយ​ហើយ​ត្រូវតែ​ចេះ​តស៊ូ​ក្នុង​ការរៀន​សុ​ត្រ​នោះ អនាគត​ពិតជា​ភ្លឺស្វាង​ពុំខាន​ឡើយ​។ នៅ​ចុងបញ្ចប់ យុវជន​ភា​រិ​ន ក៏បាន​និយាយ​ជា​ភាសា​ខ្មែរ​ដោយ​សំដែង​នូវ​ការដឹងគុណ និង​អរគុណ​ម្តាយ​របស់ខ្លួន​ដែល​ខិតខំ​ថែរក្សា​បីបាច់​ខ្លួន​ទោះជា​ជួប​ឧបសគ្គ​ក្តី​៕ ល​/SRN

ទីតាំងផ្សាយពាណិជ្ជកម្ម