ក្បាលម៉ាស៊ីន​ខេត្តកោះកុង ប្រាប់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រឹតបន្តឹង​រថយន្ត​ដឹក​ជ​ញ្ចូ​ន​លើ​ទម្ងន់​ឡើងវិញ

540
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: គណៈ​អភិបាល​ខេត្តកោះកុង ហៅ​កោះ​ប្រធាន​មន្ទីរជំនាញ កម្លាំងប្រដាប់អាវុធ ជាពិសេស​ក្រុម​ម្ចាស់​រថយន្ត​ធុន​ធ្ងន់​ជាច្រើនរូប​មក ទទួល​ការណែនាំ​ពីបទ​បញ្ជា​ជាថ្មី​លើ​វិធានការ​រឹតបន្តឹង​ច្បាប់​ចំពោះ​យានយន្ត​ដឹក​ជ​ញ្ចូ​ន​ធុន​ធ្ងន់ បន្ទាប់ពី​ពិនិត្យឃើញ​កកើត​មានប​ង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់ និង​ផ្លូវថ្នល់​មួយចំនួន​ខូចខាត​។​

នេះ​ជា​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​រដ្ឋបាល​ខេត្តកោះកុង ហៅ​ប្រធាន​មន្ទីរ​រ៉ែ មន្ទីរ​សាធារណការ កម្លាំង​សមត្ថកិច្ច និង​ក្រុម​ម្ចាស់​អា​ជី​កម្ម​រថយន្ត​ដឹក​រ៉ែ​មក​ទទួល​ការអប់រំ​ណែនាំ និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ជៀសវាង​សាចទឹក ដាក់គ្នា​ទៅវិញទៅមក​។​

​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ស្តីពី​ការ​ពិនិត្យមើល​សកម្មភាព​គ្រប់​យានយន្ត​ធុន​ធំ​ដឹក​ជ​ញ្ចូ​ន​លើស​ទម្ងន់​កំណត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ លោក ផៃ ធូ​ន​ផ្លា​ម​កេស​ន អភិបាល​ស្តីទី​ខេត្តកោះកុង និង​លោក សុខ សុ​ទ្ធី អភិបាលរង​ទទួលបន្ទុក បានដាក់​កំហិត​ដល់​ប្រធាន​មន្ទីរ​ចំនួន​២ គឺ​ទី​១-​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ចាំបាច់​រឹតបន្តឹង​ទៅ​រថយន្ត​ខ្នាត​ធំ​ណា​ដឹកទំនិញ​លើស​ទម្ងន់ ឬ​សំពី​ា​ង​សំពោង ដែល​កំពុង​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ខណៈ​រដូវវស្សា​ចំណុច​ខ្លះ​នៃ​ផ្លូវថ្នល់​កំពុង​រង​ការ​ខូ​ត​ខាត​ដែលជា​ចំណាយ​ថវិកា​របស់​រដ្ឋ​រាល់​ឆ្នាំ​។​

​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្ត​សង្កត់ធ្ងន់ថា ដើម្បី​ដឹង​ច្បាស់លាស់​រថយន្ត​ណា​ដឹក​លើ​ទម្ងន់ មន្ទីរ​ត្រូវ​ដាក់សំណើ​ទៅ​ក្រសួង​សាធារណ​ការសុំ​តម្លើង​ជ​ញ្ចី​ង​ថ្លឹង​ពី​រដ្ឋមន្ត្រី ជៀសវាង​វាយតម្លៃ​ភ្នែក​មើលឃើញ​។ ហើយ​ប្រធាន​មន្ទីរ​សាធារណការ ត្រូវ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្ត​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធិភាព​។ ទី​២-​ទន្ទឹម​នោះ លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​វិញ ត្រូវ​ស្រង់​ស្ថិតិ​ចំនួន​រថយន្ត និង​ឈ្មោះ​ម្ចាស់​ក្រុមហ៊ុន​អាជីវក​រ៉ែ​ឡើងវិញ​អោយបាន​ឆាប់រហ័ស និង​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះមុខ​ច្បាប់ ដើម្បី​ងាយស្រួល​គ្រប់គ្រង ក៏ដូចជា​កំណត់​មុខសញ្ញា​ម្ចាស់​ក្រុមហ៊ុន ប្រសិនបើ​កម្មករ និង​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ណាមួយ​កើតមានឡើង​។

​ជាក់ស្តែង កាលពី​ថ្ងៃទី​២៥ ខែសីហា ២០១៩ ថ្មីៗ​នេះ មាន​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ដាច់​ហ្វ្រាំង​ជ្រុល​ទៅបុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា បណ្តាលឱ្យ​ពលរដ្ឋ​២​នាក់ និង​អ្នកបើកបរ​ម្នា​ក់បាន រីឯ​ផ្ទះ​ចំនួន​៥​ខ្នង​ខូចខាត មិនទាន់​រក​ម្ចាស់​ក្រុមហ៊ុន​មក​ទទួលខុសត្រូវ​ឃើញ​នៅឡើយ​។​

​លោក ផាត់ សេង ប្រធានស្តីទី​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង បានឱ្យដឹងថា មន្ទីរជំនាញ​របស់លោក តែង​បាន​ពង្រឹង​រឹតបន្តឹង​តាមច្បាប់​ស្តីពី​ចរាចរណ៍​ជាប្រចាំ​នៅ​ចំណុច​ផ្លូវបំបែក​អូរ​ស្រី​ស្រណោះ ផ្លូវជាតិ​លេខ​៤៨ ចំពោះ​បច្ចេកទេស​យន្ត​យាន ពិនិត្យ​ប័ណ្ណបើកបរ ការផ្ទុក​សារ​ញៀន និង​ការដឹក​ទំនិញ​ហួសកំណត់ ដោយ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​មិន​ចំនួន​គោរព​តាមច្បាប់ និង​មួយចំនួនធំ​ទៀត មិន​គោរព​នោះ ពោលគឺ​នៅតែ​ផ្គើន​ដាក់​សមត្ថកិច្ច​ជំនាញ​ថែម​ទៀតផង​។

​ការដែល​ចង់អោយមាន​វត្តមាន​ជ​ញ្ចី​ង​ថ្លឹង​រថយន្ត​ធុន​ធ្ងន់​នៅ​ខេត្តកោះកុង លោក ផាត់ សេង ថ្លែងថា​លោក​និង​សុំ​គោលការណ៍​ទៅ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដោះស្រាយ​បន្ត ពីព្រោះ​ការងារ​នេះ​លើ​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់ខ្លួន​។​

​ដោយឡែក ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង លោក ប៉ិច ស៊ី​យុន កន្លងទៅ មន្ទីរ​បាន​ដក​អាជ្ញាប័ណ្ណ​ម្ចាស់​អាជីវ​ដឹក​ដី ខ្សាច់ និង​គ្រួស ដែល​ពុំបាន​គោរព​តាម​ការណែនាំ និង​បទដ្ឋាន​នៃ​ច្បាប់​ជា​បន្ត​បន្ទាន់ ទាំង​ទីតាំង​ជី​កាយ​អាចម៍ដី និង​ការដឹក​ជ​ញ្ចូ​ន​លើ​តាម​ដងផ្លូវ​សាធារណ​ត្រូវ​គ្រប​អោយបាន​ត្រឹមត្រូវ ជៀស​ធ្លាក់​ហៀ​លើផ្លូវ​បង្ក​ឱ្យ​គ្រោះថ្នាក់ សណ្តាប់ធ្នាប់ និង​សោ​ភ័​ណ្ឌ​បរិស្ថាន​ទីក្រុង​។ លោក បិ​ុ​ច ស៊ី​យុន អះអាងថា លោក​នឹងធ្វើ​បច្ចុប្បន្ន​ការចុះបញ្ជី​រថយន្ត និង​ឈ្មោះ​អាជីវក​រដឹក​ជ​ញ្ចូ​ន​រ៉ែ​ឡើងវិញ​តាម​ការស្នើសុំ​របស់​រដ្ឋ​បាល​ខេត្ត​។​

​តាម​របាយការណ៍​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង បង្ហាញថា នៅ​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០១៩ មាន​ក្រុមហ៊ុន អាជីវកម្ម​រ៉ែ​ខ្សាច់ ដី និង​គ្រួស​ថ្ម​ចំនួន​២២​ក្រុមហ៊ុន ក្នុងនោះ​៩​ក្រុមហ៊ុន​គ្មាន​មិន​ដំណើរការ​អាជីវកម្ម​ទេ​។​

​សាធារណជន សង្កេតឃើញថា រាល់​នៅក្នុង​កិច្ចប្រជុំ ឬ​ការសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ម្តងៗ ក្រុម​ម្ចាស់​អាជីវកម្ម​ដឹក​អាចម៍ដី ខ្សាច់ និង​ថ្ម​គ្រួស សុទ្ធតែ​លើកឡើង​មតិ​គាំទ្រ​រាល់​វិធានការ​របស់​អាជ្ញាធរ​ដែន និង​សមត្ថកិច្ច​ជំនាញ ប៉ុន្តែ​អនុវត្ត​ពុំមាន​ប្រសិទ្ធិភាព​នោះទេ ដោយ​ប្រជាពលរដ្ឋ​តែង​រិះគន់​អំពី​ចាប់ពី​តាំង​អ្នកបើកបរ​រថយន្ត​ធុន​ធំ​គ្មាន​សុជីវធម៌ ហើយ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់ រួច​រត់គេចខ្លួន​ទុកអោយ​ថៅកែ​ដោះស្រាយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម