​តុលាការ​ផ្តន្ទាទោស​អតីត​ឧកញ៉ា​ម្នាក់​ដាក់ពន្ធនាគារ​២​ឆ្នាំកន្លះ​

424
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ពេជ្រ​វិជ្ជាធរ​នៅ​ល្ងាច​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩​នេះ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​ឧកញ៉ា​ហូរ​ចំរើន​ដ៏​ល្បីឈ្មោះ​ដាក់ពន្ធនាគារ​២​ឆ្នាំកន្លះ​។​ជាមួយនឹង​សង​ប្រាក់​ដល់​ដើមបណ្តឹង​ជា​ជនជាតិ​កូរ៉េ​ចំនួន​៩៧​លាន​ដុល្លារ​អាមេរិក ។

កន្លងទៅ អតីត​ឧកញ៉ា​ហូ​ចំរើន​ក៏​ធ្លាប់​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ចំនួន​១៨​ខែ ផងដែរ​ក្នុង​បទ​ចោទ​ប្រើប្រាស់​អាវុធ​បាញ់បោះ​គំរាម​សម្លាប់​ប្រពន្ធ​ប្រព្រឹត្ត​នៅក្នុង​ភូមិគ្រឹះ​ដ៏​ស្តុកស្តម្ភ​របស់ខ្លួន​ក្បែរ​គុក​ព្រៃ​ស​ខណ្ឌដង្កោ ។

​អតីត​ឧកញ៉ា​ហូរ​ចំរើន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៨​កន្លងទៅ​ពាក់ព័ន្ធ​ករណី បាញ់បោះ​ជិត ១០​គ្រាប់​។ ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​វីឡា​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម