ព្រះសង្ឃ​មួយអង្គ​សុគត​ដោយ​ឆក់​ខ្សែភ្លើង​ ខណៈ​ដក​ភ្លើង​មូទ័រ​បូម​ទឹក​​នៅ​មាត់​ស្រះ​ក្នុង​វត្ត​

456
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​ព្រះសង្ឃ​មួយអង្គ​បាន​សុគត​ភ្លាមៗ​ដោយ​ឆក់​ខ្សែភ្លើង​ខណៈពេល​ដក​ភ្លើង​ពី​មូទ័រ​បូមទឹក​នៅ​មាត់​ស្រះ​ក្នុង​វត្ត​។​ ហេតុ​កាណ៍​នេះ​កើតឡើង​កាល​យប់​ថ្ងៃទី២៧ ​ខែសីហា​ ឆ្នាំ​២០១៩ ក្នុង​វត្ត​ស្វាយ​បុប្ផារាម​(​ហៅ​វត្ត​ស្វាយ​ប្រហោង​) ស្ថិតនៅ​ភូមិ​អំពិល​ឈូង​ ឃុំ​ឫស្សី​ក្រាំង​ ស្រុក​មោង​ឬ​ស្សី​។​

លោក ​ម៉ៅ ហ៊​ត ​មេ​បញ្ជា​កេរ​រង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឲ្យដឹងថា ​ព្រះ​
សង្ឃ​ដែល​សុគត​ដោយ​ឆក់​ខ្សែភ្លើង​ព្រះនាម​ ធី សុខន ​ព្រះជន្ម​១៨​វស្សា​ ស្ថិតក្នុង​វត្ត​ស្វាយ​បុប្ផារាម​ (​ហៅ​វត្ត​ស្វាយ​ប្រហោង​) នៅ​ភូមិ​អំពិល​ឈូង ឃុំ​ឫស្សី​ក្រាំង​។​

លោក​មេបញ្ជាការរង​ស្រុក​មោង​ឬ​ស្សី​បាន​បញ្ជាក់ថា ​មូលហេតុ​ដែលនាំឱ្យ​ព្រះសង្ឃ​ឆក់​ខ្សែភ្លើង ​ដោយ​ដារ​តែ​ព្រះសង្ឃ​អង្គ​នោ​បាន​ទៅ​ដក​ភ្លើង​មូទ័រ​បូមទឹក​នៅ​មាត់​ស្រះ​ក្នុង​វត្ត​បណ្តាលឲ្យ​ឆក់​សុគត​ពេលនោះ​មាន​ព្រះ​ស​ង្ឍ​មួ​យ​អង្គ​ទៀត​ព្រះនាម​ពេ​ជ ចិន្តា ព្រះជន្ម​27​វស្សា​បាន​ដើ​ទៅ​មើល ដោយ​បាត់​យូ​ពេក ក៏​ឃើញ​សុគត​នៅក្នុង​ទឹក​បាត់ទៅហើយ ។​

សព​ព្រះសង្ឃ​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ស្វាយ​ប្រហោង​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម