មន្ត្រី​ប្រឆាំង​អំពើពុករលួយ​ជួបពិភាគ្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តព្រះវិហារ​

456
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩​លោក​ម៉ម​ប៊ុននាង​ប្រធាន​(​គណៈកម្មការ​ទី​១០)​នៃ​ព្រឹទ្ធសភា​បាន​ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ​អង្កេត​បោសសម្អាត​និង​ប្រឆាំង​អំពើពុករលួយ ជំនួប​ពិភាគ្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តព្រះវិហារ នៅ​សាលាខេត្ត​ព្រះវិហារ​។​

​កិច្ច​ជំនួប​ពិភាគ្សា​នេះ​មានការ​អញ្ជើញ​ចូលរួម ដឹកនាំ​ដោយ​លោក គោ​ស៊ុ​ប៊ុន​សឿត​អភិបាលខេត្ត​ស្តីទី ខេត្តព្រះវិហារ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​,​ប្រធាន​មន្ទីរ​តំណាង​ស្ថាប័ន កម្លាំង​ទាំងបី​ចំណុះឱ្យ​រដ្ឋបាលខេត្ត​។​

កិច្ច​ជំនួប​ពិភាគ្សា​នេះ​ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​វឌ្ឍនភាព​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។​ការរំលោភ​អំណាច​លទ្ធផល​នៃ​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​វឌ្ឍនភាព​និង​បញ្ហារ​ប្រឈម​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន​ព្រមទាំង​សំណូមពរ​នានា​ដែល​អាជ្ញាធរខេត្ត​បាន​ជួបប្រទះ​ក្នុងការ​អនុវត្ត​ការងារ​នាពេល​កន្លងមក​។​

​លោក​ម៉ម​ប៊ុននាង​ប្រធាន​គណៈកម្មការ​ទី​១០​បាន​មានប្រសាសន៍ថា​តាំង​នាម​ឱ្យ​គណៈកម្មការ​ទី​១០​ព្រឹទ្ធសភា​និង​ក្នុងនាម​ខ្លួន​លោក​ផ្ទាល់​សូម​សម្តែង​អំណរគុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត​ស្តីទី​និង​សមាជិក​សមាជិការ​នៃ​អង្គប្រជុំ​ទាំងអស់​ដែល​បានផ្តល់​នូវ​ពត៍​មាន​ដ៏​មាន​សារៈសំខាន់​ទាក់ទង​និង​ការអនុវត្តន៍​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​ការ​កំណែទម្រង់​វិមជ្ឈការ​វិសហមជ្ឈការ​និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​។​

​លោក​ក៏បាន​បន្តថា​ព្រឹទ្ធសភា​គឺជា​អង្គការ​ដែលមាន​អំណាច​និតិ​បញ្ញត្តិ​ហើយ​បច្ចុប្បន្ន​ព្រឹទ្ធសភា​ស្ថិតនៅក្នុង​និតិ​កាល​ទី​៤​ដែលមាន​អណ​ត្តិ​រយៈពេល​៦​ឆ្នាំ​។​អង្គការ​ចាត់តាំង​កំពូល​របស់​ព្រឹទ្ធសភា​គឺ​គណៈកម្មការ​អចិ​ន្ត្រៃ​ព្រឹទ្ធ សភា ដែលមាន​សម​សភាព​ចំនួន​១៣​រូប​។​ក្នុងនោះ​មាន​សម្តេច​វិបុល​សេនា​ភក្តី សាយឈុំ​ប្រធានព្រឹទ្ធសភា​,​លោក​ស៊ឹម​កា​អនុប្រធាន​ទី​១​លោក​ទេ​ពង​ន​អនុប្រធាន​ទី​២​និង​ប្រធាន​គណៈកម្មការ​ទាំង​១០ នៃ​ព្រឹទ្ធសភា​ជា​សមាជិក​។​

​ព្រឹទ្ធសភា​ប្រជុំ​សាមញ្ញ​២​ដង​ក្នុង​មួយឆ្នាំ​សម័យប្រជុំ​និ​មួយៗ​មាន​រយៈពេល​៣​ខែ​ហើយ​ពេលនេះ​គឺ​ស្ថិតនៅក្នុង​ចន្លោះ​សម័យប្រជុំ​ព្រឹទ្ធសភា​ជា​ពេលដែល​គណៈកម្មការ​ទាំង​១០​ត្រូវបំពេញ​បេសកកម្ម​តាមដាន​និង​ឈ្វេងយល់​អំពី​ប្រសិទ្ធភាព​និង​បញ្ហា​ប្រឈម​នានា​ទាក់ទង​និង​ការអនុវត្តន៍​ច្បាប់​តាម​វិស័យ​សមត្ថកិច្ច​របស់ខ្លួន​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ