អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ក្រឡាញ់ ចុះសួរសុខទុក្ខ​អ្នករងរបួស ដោយសារ​គ្រោះថ្នាក់​ក្រឡាប់​ត្រាក់ទ័រ​ចូលទៅក្នុង​ស្ទឹង​ក្រឡាញ់​

322
ចែករម្លែក

ដោយ:​បាយ័ន​/សៀមរាប ៖ ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ក្រឡាញ់ និង លោក ឃុ​ត សំអាត ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​ជា​ប្រធាន​កិត្តិយស​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា រួមទាំង​សមាជិក​អនុសាខា និង​ក្រុមការងារ​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ក្រឡាញ់ បាន​ចុះទៅ​សាកសួរ​សុខទុក្ខ និង នាំយក​អំណោយ​របស់​អនុសាខា ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​ដែល​រងរបួស ដោយសារ​គ្រោះថ្នាក់​ក្រឡាប់​ត្រាក់ទ័រ​ចូលទៅក្នុង​ស្ទឹង​ក្រឡាញ់​។​

អ្នករបួស​ទាំងពីរ​នា​ក់​នោះ​គឺ​ទី​១​ឈ្មោះ ក្លេ​ន គ្រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ សារឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រឡាញ់។ អ្នករងរបួស​ក្នុង​ម្នាក់ៗ​ទទួលបាន​ដៈ​មី​ថៃ ១​កែស , ភួយ​១ , បំពង់​ទឹក​ក្តៅ​១ ,​កំសៀវ​១ , ស្កសរ​១​គីឡូក្រាម , ទឹកដោះគោ​៦​កំប៉ុង , ទឹក​សុទ្ធ​២​យួរ , ត្រីខ​១​យួរ , ទឹក​ផ្លែឈើ​១២​កំប៉ុង និង​ថវិកា​១០​ម៉ឺន​រៀល​។

ជាមួយគ្នា​នោះដែរ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ក្រឡាញ់ ដែល​ម្នាក់ៗ​បាន​ស្ម័គ្រចិត្ត​បរិច្ចាក​ថវិកា​ផ្ទាល់ ហើយ​ប្រមូល​ថវិកា ជូន​ដល់​អ្នករងរបួស​ធ្ងន់ ចំនួន​១០៩.២៥០​រៀល និង​អ្នករបួស​ស្រាល​ទទួលបាន​ថវិកា ចំនួន​៦០.០០០​រៀល។​

សូមបញ្ជាក់ថា នៅវេលា​ម៉ោង​០៧​និង​១០​នាទី​យប់ ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ក្រឡាប់​ត្រាក់ទ័រ​ចំនួន​០១​គ្រឿង ចូលទៅក្នុង​ស្ទឹង​ក្រឡាញ់ ស្ថិតនៅ​ចំណុច​ភូមិ​ស​ន្ថ​ន ឃុំ​សំបួរ ស្រុក​ក្រឡាញ់ បណ្ដាល​ឲ្យ​របួស​មនុស្ស​ចំនួន​០២ នាក់ គឺ​១. ឈ្មោះ ខ្លេ​ង គ្រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ បាន​រងរបួស​ធ្ងន់ និង​២. ឈ្មោះ សារឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ បាន​រងរបួស​ស្រាល៕B/

អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ក្រឡាញ់ ចុះសួរសុខទុក្ខ​អ្នករងរបួស ដោយសារ​គ្រោះថ្នាក់​ក្រឡាប់​ត្រាក់ទ័រ​ចូលទៅក្នុង​ស្ទឹង​ក្រឡាញ់​
(​បាយ័ន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម