​អ្នកកាសែត​ម្នាក់​ ចងក​សម្លាប់ខ្លួន​នៅ​ព្រៃ​តំបន់​អង្គរវត្ត​

507
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​ អ្នកសារព័ត៌មាន​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ជាច្រើន​ថ្ងៃ ​ត្រូវ​អ្នកភូមិ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន ​ខណៈពេលដែល​ពួកគាត់​ដើររក​ផល​អនុផល​ក្នុងព្រៃ​តំបន់​អង្គរវត្ត​។​ហេតុការណ៍​គេ​ប្រទះឃើញ​សាកសព​តាំងពីព្រឹក​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩​ ស្ថិតនៅ​ក្នុងព្រៃ​ភូមិ​មណ្ឌល​៣​ សង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

​មន្ត្រីនគរបាល​ជំនាញ​បានឱ្យដឹងថា​ តាម​ការបំភ្លឺ​របស់​អ្នកភូមិ​ដែល​ចូល​ទៅរក​ផល​អនុផល​ ហើយ​ប្រទះឃើញ​សាកសព​នោះបាន​ឱ្យដឹងថា ​គាត់​បានឃើញ​សាកសព​ជនរងគ្រោះ​ចងក​នឹង​ដើមឈើ​ដោយមាន​សភាព​ស្អុយរលួយ​។​សមត្ថកិច្ច​ជំនាញ​បាន​និយាយថា​ សាកសព​បានធ្វើ​អត្តឃាត​ដោយ​ចងក​នឹង​ខ្សែ​គោ​​ពណ៌​ខៀវ​ដែលមាន​កម្ពស់៦​ម៉ែត្រ​ពី​ដី​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា ​តាម​ការសន្និដ្ឋាន​ អត្តឃាត​ជន​អាចមាន​វិបត្តិ​គ្រួសារ​ហើយ​បានគេច​ចេញពីផ្ទះ​ជាច្រើន​ថ្ងៃ​ដោយ​មិន​ត្រឡប់មកផ្ទះ​វិញ​។ប្រពន្ធ​ជននេះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​។​ជន​អត្តឃាត​មានឈ្មោះ​អេ​ម ​រដ្ឋា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ជា​អ្នកសារព័ត៌មាន ​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/Ha


​ ​ ​រូបភាព​÷ អ្នកកាសែត​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​ព្រៃ​តំបន់​អង្គរវត្ត​៕ បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម