តោះ​មក​មើល​ប្រព័ន្ធ​ស្ទាក់ចាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប SM-3 របស់​អាម៉េរិក​

2684
ចែករម្លែក

Standard Missile-3 (SM-3) គឺជា​ប្រព័ន្ធ​ស្ទាក់ចាប់​មី​ស៊ី​ល​ការពារ​ដែនអាកាស ដែល​គេ​ប្រើ​សម្រាប់​ទប់ទល់​នឹង​មី​ស៊ី​ល​ឆ្លង​ទ្វីប​។ ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អាវុធ Aegis វា​ប្រើ​យាន​ពិឃាត​ដើម្បី​ស្ទាក់ចាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ក្នុងអំឡុងពេល​មី​ស៊ី​ល​នោះ​ហោះហើរ​បាន​ពាក់​កណ្តាលផ្លូវ​។ នាវា​ដឹក​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស Aegis BMD ដំបូងបង្អស់​បាន​បំពាក់​ជាមួយ​មី​ស៊ី​ល SM-3 Block I ក្នុង​ឆ្នាំ ២០០៥ ហើយ​មី​ស៊ី​ល SM-3 Block IA ដំបូងបង្អស់​ត្រូវបាន​ដាក់ពង្រាយ​ក្នុង​ឆ្នាំ ២០០៦​។ បច្ចុប្បន្ននេះ កងទ័ពជើងទឹក​អាម៉េរិក​ក៏បាន​ដាក់ពង្រាយ​មី​ស៊ី​ល SM-3 មួយ​ប្រភេទ​ទៀត​ឈ្មោះ Block IB ហើយ​បច្ចុប្បន្នកំពុង​សាកល្បង​មី​ស៊ី​ល Block IIA សម្រាប់​ការដាក់​ពង្រាយ​នាពេល​អនាគត​។ មន្ទីរ​បញ្ច​កោណ​បាន​លុបចោល​ផែនការ​សម្រាប់​មី​ស៊ី​ល Block IIB បន្ថែមទៀត​ក្នុង​ឆ្នាំ ២០១៣​។ រាល់​ប្រភេទ​មី​ស៊ី​ល SM-3 ទាំងអស់​គឺ​ចេញពី​ម៉ូ​ទ័​រ​រ៉ុក្កែត VLS ទាំង​នៅលើ​នាវា​បំពាក់​ប្រព័ន្ធ Aegis និង ទីតាំង​ផ្ទុក​ប្រព័ន្ធ Aegis Ashore នៅលើ​ដីគោក​។​

​មី​ស៊ី​ល SM-3 គឺមាន​កាំជ្រួច​បី​ដំណាក់កាល ដែល​ដំណាក់កាល​ទីមួយ​និង​ទី​ពីរ​គឺ​ប្រើ​កម្លាំង​ម៉ូ​ទ័​រ​រ៉ុក្កែត​ឈ្មោះ SM-2 Block IV និង រួមជាមួយ​ដំណាក់កាល​ទី​៣ គឺ​រ៉ុក្កែត​រុញឱ្យ​ស្ទុះ​ល្បឿន​លឿន​ចូលក្នុង​បរិយាកាស​។ យាន​ពិឃាត​សម្រាប់​មី​ស៊ី​ល SM-3 គឺ​ដឹក​តាម​កាំជ្រួច Lightweight Exo-Atmospheric Projectile ឬ LEAP​។ វា​រួមបញ្ចូល​គ្នា​នូវ​ក្បាល​គ្រាប់​ថាមពល​កេ​ណេ​ទិ​ក​ជាមួយនឹង​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េដ​ចម្ងាយ​ឆ្ងាយ​សម្រាប់​តម្រង់​គោលដៅ​ក៏ដូចជា​ការ​បង្វែរ​ទិសដៅ​និង​បញ្ជា​លើ​យាន​ពិឃាត​ដើម្បី​ឆ្លើយតប​នឹង​ព័ត៌មាន​ដែល​ប្រមូលបាន​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​ស្ទាក់ចាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប SM-3

ទីតាំងផ្សាយពាណិជ្ជកម្ម