មាន​បញ្ហា​ដំបៅ​ក្រពះ​គួរ​ទទួលទាន​អាហារ​បែបណា​?

799
ចែករម្លែក

​ការទទួល​ទាន​អាហារ​ផ្ដេសផ្ដាស​នៅពេល​មាន​ដំបៅ​ក្រពះ​អាច​បណ្ដាលឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ហើយ​អ្នកនឹង​ទទួលរង​ការឈឺចាប់​ខ្លាំង​ពិបាក​ទ្រាំ​ក្នុង​ពោះ ជាក់​ជា មិន​ខាន​! ក្រហាយ​ទ្រូង​, ចង្អោរ​ចង់​ក្អួត​, ក្អួត និង​ហើមពោះ​ជា​អាកា​រៈ​គួរឱ្យ រំខាន​ផ្សេងទៀត​នៃ​បញ្ហា​ដំបៅ​ក្រពះ​។ ដូច្នេះហើយ​ទើប​ការដឹង​ពីអ្វី​ដែល​អ្នក​គួរ​ទទួល ទាន​នៅពេល​ជួបប្រទះ​បញ្ហា​ដំបៅ​ក្រពះ គឺ​ពិតជា​សំខាន់​ណាស់​។ អត្ថបទ​នេះ​នឹង បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​បំបាត់​អាកា​រៈ​នៃ​បញ្ហា​ដំបៅ​ក្រពះ ក៏ដូចជា​ព​ន្លឿ​ន​រយៈពេល​ជាសះស្បើយ ៖

១. ផ្លែឈើ​មាន​ផ្ទុក​ជាតិ​អាស៊ីត​ទាប
ពិតណាស់​ដែល​ផ្លែឈើ​ល្អ​សម្រាប់​អ្នកជំងឺ​ដំបៅ​ក្រពះ​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅ ដោយ វីតាមីន ជាតិ​រ៉ែ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​ស​សៃ​។ ទោះជា​យ៉ាងណា អ្នក​មិនគួរ​ទទួលទាន​ផ្លែឈើ​ដែលមាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ឡើយ​ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ស្ថានភាព​នៃ​ដំបៅ​ក្រពះ​កាន់តែ​អាក្រក់​ឡើង​។ ហើយ​ផ្លែឈើ​ដែល​អ្នក​គួរ​រួម បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​មានដូចជា​ផ្លែ​គី​វី ចេក ទំពាំងបាយជូរ ប៉ោម សេ​រ៊ី បឺ​រី ផ្លែ​បឺ​រ ល្ហុង និង​ត្រសក់ស្រូវ​។​

២. ឆៃថាវ
បន្លែ​មើម​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ស្ពាន់ធ័រ​ដែលជា​ជាតិ​រ៉ែ​ម្យ៉ាង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​និង​បន្សាប​ជាតិពុល​។ ការរួមបញ្ចូល​បន្លែ មើម​នេះ​ក្នុង​របប​អាហារ ប្រចាំថ្ងៃ​ជួយ​កម្ចាត់​និង​រារាំង​រាល់​បាក់តេរី​ដែល​បង្កបញ្ហា​ដំបៅ​ក្រពះ​បាន​យ៉ាង​ប្រសើរ​។​

៣. ទឹកឃ្មុំ​ឆៅ​
ក្រៅពី​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ហើយ​នោះ ទឹកឃ្មុំ ក៏មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ផងដែរ​។ ដូច្នេះហើយ​ទើប​ទឹកឃ្មុំ​ប្រសើរ​ក្នុង ការព្យាបាល​ដំបៅ​ក្រពះ​ដែល​បណ្ដាលមកពី​បាក់តេរី H. pylori​។ អ្នក​គួរ​ទទួលទាន ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​នៅពេល​ព្រឹក និង ១ ស្លាបព្រា​បាយ​ទៀត​នៅមុន​ពេល​ចូល គេង​។ អ្នក​ក៏​អាច​លាប​ទឹកឃ្មុំ​លើ​នំ​ស្រួយ ឬ​នំប៉័ង​ដើម្បី​ទទួលទាន​ផងដែរ​។​គ្រាន់តែ ប្រាកដថា ទឹកឃ្មុំ​ដែល​អ្នក​ទទួលទាន​នោះ គឺ​ឆៅ និង​មិន​កែច្នៃ​។​

៤. ពោត​បារាំង​
​នោះ​ក៏​ព្រោះ​ពោត​បារាំង​មាន​ផ្ទុក​នូវ​ជាតិ​រំអិល​ដែលមាន​ប្រយោជន៍​ព្យាបាល​ដំបៅ​ក្រពះ​ពោះវៀន​គួរ​ឲ្យ​កត់សម្គាល់​ហើយ​ថែមទាំង​ជួយ​មិន​ឲ្យ​អាកា​រៈ​កាន់តែ​រាលដាល ធ្ងន់ធ្ងរ​ឡើង​។​

៥. បន្លែ Cruciferous
បន្លែ​ប្រភេទ Cruciferous រួមមាន​ផ្កា​ខាត់ណា ពន្លក​ផ្កា​ស្ពៃ ស្ពៃក្ដោប និង ផ្កា​ស្ពៃ ក៏ដូចជា​ស្ពៃ​ក្រ​ញ៉ា​ញ់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ស្ពាន់ធ័រ​ដែលជា​ជាតិ​រ៉ែ​ម្យ៉ាង​មាន លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី និង​បន្សាប​ជាតិពុល​។ ការរួមបញ្ចូល​បន្លែ​ទាំងនេះ​ក្នុង​របប អាហារ​ប្រចាំថ្ងៃ​ជួយ​កម្ចាត់​និង​រារាំង​រាល់​បាក់តេរី​ដែល​បង្កបញ្ហា​ដំបៅ​ក្រពះ​បាន​យ៉ាង​ប្រសើរ​។​

៦. យ៉ា​អួរ​
​ការទទួល​ទាន​យ៉ា​អួរ​ជួយ​បង្កើន​បាក់តេរី​ល្អៗ​ដែល​ល្អ​សម្រាប់​ទាំង​អ្នកមាន​ឬ​គ្មាន​បញ្ហា ដំបៅ​ក្រពះ​។ បាក់តេរី​ល្អ​ជួយ​កម្ចាត់​បាក់តេរី H. pylori និង​ព​ន្លឿ​ន​រយៈពេល​ជា​សះ ស្បើយ​នៃ​ដំបៅ​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ ចូរ​ទទួលទាន​យ៉ា​អួរ​គ្មាន ជាតិ​ខ្លាញ់ និង​គ្មាន​លាយ​រសជាតិ​ផ្សេងៗ​។​

៧. អាហារ​ប្រូតេអ៊ីន និង​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ជាតិ​ខ្លាញ់​ទាប​
​អ្នក​ត្រូវ​ទទួលទាន​អាហារ​ប្រូតេអ៊ីន​ដើម្បី​ជួយ​ព្យាបាល​ដំបៅ​ក្នុង​ក្រពះ​ដែល​បង្ក​ការឈឺ ចាប់​។ សាច់គោ និង​សាច់ជ្រូក​គ្មាន​ខ្លាញ់​សាច់មាន់​គ្មាន​ស្បែក​ជា​ប្រភព​ដ៏​ប្រសើរបំផុត​នៃ​ប្រូតេអ៊ីន​។ ហើយ​ផលិតផល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ក៏​ប្រសើរ​បំផុត​សម្រាប់​អ្នកមាន​បញ្ហា​ដំបៅ​ក្រពះ​ផងដែរ​។ ដើម្បី​ឆាប់​ជាសះស្បើយ ការកម្រិត ឬ​កំណត់​ការទទួល​ទាន​ជាតិ​ខ្លាញ់ គឺ​ចាំបាច់​ណាស់​។​

៨. អាហារ​សម្បូរ​ជាតិ​ស​សៃ​
ជាតិ​ស​សៃ​អាច​កាត់បន្ថយ​បរិមាណ​នៃ​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​ព្រមទាំង​បំបាត់​អាកា​រៈ ហើម និង​ឈឺចាប់​បាន​យ៉ាង​ប្រសើរ​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ