ចិន​បដិសេធ​មិន​អោយ​នាវាចម្បាំង​អាម៉េរិក​ចូល​ចត​នៅ​កំពង់ផែ​របស់​ខ្លួន ចំ​ពេល​មាន​ភាព​តានតឹង​

547
ចែករម្លែក

​មន្ត្រី​ការពារ​ជាតិ​អាម៉េរិក​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​Reuters កាលពី​ថ្ងៃ​អង្គារ​ទី​២៧ ខែសីហា​ថា ចិន​បាន​បដិសេធ​ការស្នើ​សម្រាប់​ការ​ចូល​ចត​នាវាចម្បាំង​មួយ​នៃ​កងទ័ព​ជើង​​ទឹក​អាម៉េរិក​នៅ​កំពង់ផែ​ក្រុង​Qingdao ប្រទេស​ចិន កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ចំ​ពេល​ទំនាក់ទំនង​មាន​ភាព​តានតឹង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំង​២​នៅលើ​ពិ​ភ​​ព​លោក​នេះ​។​

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ចិន​បាន​បដិសេធ​សំណើ​របស់​សហរដ្ឋ​អាម៉េរិក​នៅក្នុង​ខែ​នេះ​ដោយ​កាលពី​ពេលមុនេះ បាន​ច្រានចោល​សំណើ​ឲ្យ​នាវា​កងទ័ពជើងទឹក​អាមេរិក​ចំនួន​២ ​គ្រឿង​ចូល​ទៅ​ក្រុង​ហុងកុង​ខណៈដែល​វិបត្តិ​នយោបាយ​នៅ​ទីក្រុង​នៃ​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នេះ កាន់តែ​អាក្រក់​ខ្លាំង​ឡើង​។​

​មន្ត្រី​ការពារ​ជាតិ​ដែល​មិន​បញ្ចេញ​ឈ្មោះ​នេះ​បាន​និយាយថា​នាវា​ពិឃាត​អាម៉េរិក​មួយ​គ្រឿង​បាន​គ្រោង​នឹង​ចូល​ទីក្រុង​នេះ​នៅ​ថ្ងៃអាទិត្យ ប៉ុន្តែ​ប្រទេស​ចិន​បាន​បដិសេធ​ការស្នើ​នេះ​​នៅមុន​ការគ្រោង​មកដល់​។​

​មន្ត្រី​ការពារ​ជាតិ​នេះ បាន​និយាយថា​នាវាចម្បាំង​អាម៉េរិក​បាន​ចូល​ចត​នៅ​ប្រទេស​ចិន​ម្តងម្កាល កាលពី​ឆ្នាំ ២០១៧​។ នាវា​កងទ័ពជើងទឹក​អាម៉េរិក​ចុងក្រោយ​ដែល​បាន​ចូល​ចត​​នៅ​ទីក្រុង​Qingdao គឺ​នាវា​ពិឃាត​Benfold កាលពី​ឆ្នាំ ២០១៦ ។​

​នៅពេល​ត្រូវ​បាន​សួរ​ថា​ហេតុអ្វី​បានជា​សំណើ​របស់​សហរដ្ឋ​អាម៉េរិក ត្រូវបាន​បដិសេធ​នោះ មន្ត្រី​ការពារ​ជាតិ​អាមេរិក​នេះ​បាន​និយាយថា សំណួរ​នេះ​គួរតែ​ត្រូវបាន​សួរ​ផ្ទាល់​ទៅរ​​ដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​។ ទោះ​យ៉ាងនេះក្តី ក្រសួងការពារជាតិ​ចិន​មិន បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ធ្វើការ​អត្ថាធិប្បាយ​នេះ​ទេ​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាវា​ពិឃាត​អាម៉េរិក​មួយ​គ្រឿង​បាន​គ្រោង​នឹង​ចូល​ទីក្រុង​Qingdao នៅ​ថ្ងៃអាទិត្យ ប៉ុន្តែ​ប្រទេស​ចិន​បាន​បដិសេធ​

ទីតាំងផ្សាយពាណិជ្ជកម្ម