សំណង់​ខឿន​ច្រាំង​ស្ទឹង​សង្កែ​ក្រោយ​មន្ទីរពេទ្យ​ធំ ស្ថាបនា​បាន​ប្រមាណ​៩៩​ភាគរយ​ហើយ​

443
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: សំណង់​ខឿន​ច្រាំង​ស្ទឹង​សង្កែ​ក្រោយ​មន្ទីរពេទ្យ​ធំ ស្ថាបនា​បាន​ប្រមាណ​៩៩​ភាគរយ នៅសល់តែ​ការ​ក្រាល​ការ៉ូ និង​កែលម្អ​សម្រួល​បន្តិចបន្តួច ហើយ​អាច​រួចរាល់​ជា​ស្ថាពរ​នៅ​ចុងខែ​សីហា​ខាងមុខនេះ​។ នេះ​ជាការ​អះអាង​របស់លោក​ឧកញ៉ា ទុយ គី ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តពោធិសាត់ និង​ជា​ប្រធាន​ម៉ៅការ​សាងសង់​ខឿន​ច្រាំង​ស្ទឹង​សង្កែ​នេះ​។​

​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​និយាយ​គម្រោង​សាងសង់​ច្រាំង​ស្ទឹង​សង្កែ នៅក្រោយ​មន្ទីរពេទ្យ​ធំ​ខេត្ត ដែល​បាក់ស្រុត​រហូតដល់​រដ្ឋបាលខេត្ត និង​ក្រុង បិទផ្លូវ​មិនឱ្យ​យានយន្ត​ធ្វើដំណើរ​ទៅមក​អស់ តាំងពី​ខែឧសភា​ឆ្នាំ​២០១៨ ត្រូវបាន​រដ្ឋបាលខេត្ត​ប្រគល់ឱ្យ​ក្រុមហ៊ុន​លោក ទុយ គី ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តពោធិសាត់​ជា​អ្នក​សាងសង់​។​

​លោក​ឧកញ៉ា ទុយ គី បាន​ប្រាប់​រស្មី​កម្ពុជា​ថា ក្រុមហ៊ុន​បាក់​ចាក់​ដុំថ្ម​ធំៗ ដើម្បី​ធ្វើជា​គ្រឹះ​ដោយ​ប្រើ​ដែក​ទំហំ​ធំ និង​ស៊ីម៉ង់ត៍​ធ្វើជា​ច្រាំង​បេតុង​ឱ្យ​រឹងមាំ និង​មាន​កាំជណ្តើរ​អាចឱ្យ​បង​ប្អូ​ប្រជាពលរដ្ឋ​ទៅ​អង្គុយលេង និង​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​។​

​លោក​ឧកញ៉ា​បាន​បញ្ជាក់ថា រហូតមក​ន​ដល់​បច្ចុប្បន្ននេះ ក្រុមហ៊ុន​សាងសង់​បាន​ប្រមាណ​៩៩​ភាគរយ អាច​ទប់​ទល់នឹង​គ្រោះទឹកជំនន់​ទឹកភ្លៀង ដែល​ហក់​ឡើង​ដោយ​ភ្លៀង​ធ្កា​ក់​ខ្លាំង​នៅ​ប៉ែក​ខាងលើ​ស្រុក​សំឡូត ដែល​ក្នុង​១​ឆ្នាំៗ ជំនន់​ទឹកភ្លៀង​នៅ​ស្ទឹង​សង្កែ មាន​ពី​២​ទៅ​៣​ដង​ឡើង​ស្រកៗ​។ នៅ​កន្លែង​ច្រាំង​ស្ទឹង​នេះ មិនទាន់​ចាក់​ក្រាល​ស៊ីម៉ង់ ឬ​បិទ​ការ៉ូឡា​ទេ ដែលជា​គម្រោង​ទី​២ បន្ទាប់ពី​បញ្ចប់​ការសាងសង់​ទំនប់​ច្រាំង​ស្ទឹង​រួចរាល់​ជា​ស្ថាពរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម