​ប៉េអឹម​ខេត្ត​ព្រះសីហនុ​បញ្ជូន​ចិន​ពីរ​នាក់​និង​ថ្នាំញៀន​ទៅ​តុលាការ​

364
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​កម្លាំង​កា​រិ​យា​ល​យ័​បទល្មើស​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​បុរស​ជនជាតិ​ចិន​២​នាក់​ព្រមទាំង​វត្ថុតាង​ត្រូវ​បានក​ទៅ​សាលាដំបូង​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៩​។​បន្ទាប់ពី​ឃាត់ខ្លួន​នៅ​ចំណុច​ក្រុម​១៤.​ភូមិ​៤.​សង្កាត់​លេខ​៤.​ក្រុង​-​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​គ្រឿងញៀន​កាលពី​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៩​។

​ជនសង្ស័យ​ទាំងពីរ​នាក់​មាន​៖១​ឈ្មោះ​វ៉ង់​អ៊ី​វៃ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ចិន​។​២​ឈ្មោះ​វ៉ង់​ចិន​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ជនជាតិ​ចិន​។​ទាំងពីរ​នាក់​មុខរប​រ​បុគ្គលិក​អន​ឡាញ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​៥​សង្កាត់​៤​ក្រុងព្រះសីហនុ​។​វត្ថុតាង​រួមមាន​៖​ម្សៅ​ស​ថ្លា​ចំនួន​១​កញ្ចប់​ស្មើ​០.៣៤​ក្រាម​(​ទម្ងន់​សុទ្ធ​)-​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​២​គ្រាប់​,​ដែកកេះ​ចំនួន​៤,​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​,​ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​AirBlade​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ