​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៨​ខែសីហា​ស្លាប់​៩​នាក់​របួស​១៩​នាក់​

341
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​២៧​ដល់​ម៉ោង​២​ថ្ងៃទី​២៨ ខែសីហា​ឆ្នាំ ២០១៩​បណ្តាលឱ្យមាន​អ្នកស្លាប់​៩​នាក់​និង​អ្នករងរបួស​ធ្ងន់ -​ស្រាល​ចំនួន​១៩​នាក់ ។

​មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឱ្យមាន​ការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​សរុប​២៨​នាក់​នៅ​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៩​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន​១៤​លើក​។​សូមជម្រាបថា​ក្នុង​រយៈពេល​២៨​ថ្ងៃ​នៃ​ខែសីហា​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ១៥៤ នាក់ បង្ក របួសធ្ងន់ ស្រាល​ចំនួន​៣៩៤​នាក់​ក្នុង​ហេតុការណ៍​កើតឡើង ២៨៨​លើក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម