សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​គ្រឿងញៀន​ជាច្រើន​បញ្ចប់​

473
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​រលាប្អៀរ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាមួយនឹង​គ្រឿងញៀន​ជាច្រើន​កញ្ចប់​។​ការឃាត់ខ្លួន​នៅ​នៅ​ចំណុច​វត្ត​ទួល​ខ្សាច់​ក្នុង​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩​។​

​ជនសង្ស័យ​ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ​ជួន​ឧ​ត្ត​ម​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ​ជួន​ប៊ុន​ណា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​។​ពួកគេ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ខ្សាច់​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​មួយ​ចំនូ​ន​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​គ្រឿងញៀន​ចំនួន​៣​កញ្ចប់​(​ធំ​២​កញ្ចប់​)​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​។​

​កាំភ្លើង​កែច្នៃ​១​ដើម​ដែក​ទីប​ជ្រុង​ចំនួន​១​ដើម​ឧបករណ៍​ជក់​និង​វេច​ខ្ចប់​មួយចំនួនទៀត​។​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​រួម​និង​វត្ថុតាង​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម