ក្រុមហ៊ុន​អាម៉េរិក​ជាង ២០០ ជំរុញ​លោក​ត្រាំ​ឱ្យ​លុបចោល​ពន្ធ​ដែល​ស្នើឡើង​ដ៏​ខ្ពស់​

524
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ជាង ២០០ នៅ​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ទី​២៨​សីហា​បាន​ជំ​រុញឱ្យ​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់ ត្រាំ​លុបចោល​ពន្ធគយ​ដ៏​ខ្ពស់​លើ​ការ​នាំចូល​របស់​ចិន ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ខែក្រោយ ដោយ​ហៅ​វា​ថា​ពន្ធ​លាក់​មុខ ដែល​នឹង​ធ្វើឱ្យ​ទំនិញប្រើប្រាស់​ឡើងថ្លៃ​។​

​ក្រុមហ៊ុន​ទាំង​នោះបាន​សរសេរ​ក្នុង​លិខិត​មួយ​ទៅ​លោក​ត្រាំ​ថា “​ការ​វាយ​ពន្ធ​នេះ​នៅក្នុង​ខែកញ្ញា​លើ​ផលិតផល​ស្បែកជើង​ភាគច្រើន​ពី​ប្រទេស​ចិន​រួមទាំង​ស្បែកជើង​ធ្វើ​ពី​ស្បែក​សុទ្ធ​ស្ទើរតែ​ទាំងអស់ នឹងមិន​អាចធ្វើឱ្យ​បុគ្គល​និង​ក្រុមគ្រួសារ​អាម៉េរិក​ដែល​ខិតខំ​ធ្វើការ គេច​ផុតពី​ផលប៉ះពាល់​ពី​ការដំឡើង​ពន្ធ​នោះឡើយ​”​។​

​លិខិត​នេះ​បានសរសេរថា ខណៈដែល​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​ចិន​មួយចំនួន​នឹងត្រូវ​ពន្យារពេល​រហូតដល់​ថ្ងៃទី ១៥ ខែធ្នូ ប្រភេទ​ស្បែកជើង​ភាគច្រើន​ប្រឈម​នឹង​ពន្ធ​បន្ថែម ១៥ ភាគរយ​នៅ​ថ្ងៃទី ១ ខែកញ្ញា​។ លិខិត​នេះ​បន្ថែមថា ពន្ធគយ​គិត​ជា​មធ្យម​បាន​កើន​លើស ១១ ភាគរយ​រួចទៅហើយ និង​ឡើងដល់ ៦៧ ភាគរយ​លើ​ស្បែកជើង​ខ្លះ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Adidas ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ស្បែកជើង​ជាង​២០០​ជំរុញ​ឱ្យ​លោក​ត្រាំ​លុបចោល​ពន្ធ​ដ៏​ខ្ពស់​លើ​ទំនិញ​នាំចូល​ពី​ចិន

ទីតាំងផ្សាយពាណិជ្ជកម្ម