លីន លី​លី កាន់តែ​ល្បី​រឿង​សិច​ស៊ី បែ​ជា​ព្រួយបារម្ភ​រឿង​គេ​ក្លែងបន្លំ​លើ​បណ្តាញ​សង្គម

22109
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​មួយរូប គឺ កញ្ញា លីន លី​លី​បាន​បង្ហោះ​សារ​បញ្ជាក់ជូន​មហាជន ពេលនេះ​ដោយសារតែ​នាង​មើលឃើញថា​មាន​មនុស្ស​បន្លំ​បង្កើត ហ្វេ​ស​ប៊ុ​ក​ខ្លះ​យក ឈ្មោះ យក រូបថត ទៅប្រើ ជាច្រើន​ដែល​ធ្វើឱ្យ​នាង​មាន​ក្តីបារម្ភ​ខ្លាច​កើតមាន​រឿង អាក្រក់​ចំពោះ​ខ្លួន​នាង​។​

​ខណៈដែល​នាង​កំពុងតែ​ល្បី​ជាតា​រា​សិច​ស៊ី មានការ​គាំទ្រ​និង​ជាពិសេស​ប្រុសៗ​លើ បណ្តាញ​សង្គម​ពេញចិត្ត​នឹង​នាង​កាន់តែច្រើន​នោះ​ស្រាប់​តែមាន​គណនី​ហ្វេ​ស​ប៊ុ​ក ក្លែងក្លាយ​ជាច្រើន​មិន​ក្រោម​៥​ឡើយ​បាន​ប្រើប្រាស់​រូបថត​របស់​នា​ង​ដោយ​មិនដឹង​ពី គោលបំណង​ល្អ​ឬ​អាក្រក់​ឡើយ​។

​កញ្ញា លីន លី​លី បាន​ប្រាប់​ឱ្យដឹងថា​សព្វថ្ងៃនេះ​នាង​ប្រើ​ហ្វេ​ស​ប៊ុ​គណនី​មានតែ​មួយ ប៉ុណ្ណោះ ហើយ​ប្រើ​សម្រាប់​ការងារ​និង​ជាមួយ​គ្រួសារ​មិត្ត​ភ័​ក្ត​ហេតុដូច្នេះ​សូម​មហាជន កុំ​នាំគ្នា​យល់ច្រឡំ និង គិតថា គណនី​ហ្វេ​ស​ប៊ុ​ក​ដ៏​ទៃ​ដែល​ដាក់​រូបថត​នាង​នោះ​ជា របស់​នាង សូម​ប្រុង​ប្រ័យ​ត្ន​។ ជាពិសេស​ពិចារណា និង ប្រយ័ត្ន​ចំពោះ​ជន​ឆរ​បោក ដែល​ឆាត ឬ ទំនាក់ទំនង ក្នុង​ផ្លូវការ​អាក្រក់​នូវ​ប្រការ​ណា​។

​តារា​ស្រី​ដែល​ល្បី​ថា​មាន​ដើមទ្រូង​ទ្រលុកទ្រលន់​រូបនេះ​បាន​អំពាវនាវ​ផងដែរ​ថា “​សូមអោយ​ធ្វើ​រឿង​ល្អ​ទៅបាន​ហើយ​ណា​។ អរគុណ​ដែល​ដាក់​រូប​អូន​”​។​

​សូមបញ្ជាក់ថា តារា​សម្តែង​កញ្ញា លីន លី​លី នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​អ្នក គាំទ្រ ជាច្រើន​តែងតែ​តាមដាន​សកម្មភាព និង រូប​សម្រស់​របស់​នាង​។ ជាពិសេស​បុរស ដែល​គាំទ្រ​និង​តាម​ចូលចិត្ត​រូបនាង​មិនចេះ​តិច​ឡើយ​ខណៈ​នាង​បាន​ប្រឡូក​ក្នុង​វិស័យ សិល្បៈ​ប្រមាណ​ជាង​៣​ឆ្នាំ​មកហើយ ៕ ដោយ​: បូ​រិ​ន