មានការ​លើកឡើងថា លោក អ៊ូ​ណៃ អេ​មឺ​រី មិនមែនជា​គ្រូបង្វឹក​ដែល​អាចជួយ​ក្រុម អា​សេណ​ល បានទេ​

462
ចែករម្លែក

​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) មិនមែនជា​គ្រូបង្វឹក​ដ៏​ស័ក្តិសម ដែល​អាច​កែលម្អ ក្រុម អា​សេណ​ល​(Arsenal) នោះទេ ដោយសារតែ​លោក​គ្មាន​ផែនការ​ច្បាស់លាស់​។​
​ ​
នោះ​គឺជា​ទស្សនៈ​របស់លោក សាយ​ម៉ុ​ន ជ័រ​ឌែ​ន (Simon Jordan) នាយក​ក្លិប​គ្រី​ស្តា​ល់ ផា​លេស ហើយ​លោក​បានបង្ហាញ​ពី​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​របស់​កីឡាករ ដេវីដ ល្វី​ស (David Luiz) ជា​ភស្តុតាង​ថា បង្ហាញថា លោក អេ​មឺ​រី គ្មានអ្វី​ធំដុំ​នោះទេ​។​
​ ​
​លោក អេ​មឺ​រី បាន​ផ្ទេរ​កីឡាករ​ថ្មី ៦​រូប​នៅ​រដូវក្តៅ​នេះ ដែល​បង្កើតបានជា​ឯតទគ្គ​កម្ម​ថ្មី ដោយ​ចំណាយ​ប្រាក់​អស់​៧២​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ នី​កូ​ឡាស ប៉េ​ប៉េ (Nicolas Pepe) ។​
​ ​
ទោះបីជា​យ៉ាងណា ក្រុម​កាំភ្លើង​ធំ​នេះ​បានចាប់ផ្តើម​រដូវ​កាល​ប្រកួត​ដោយ​ភាព​វិជ្ជមាន ដោយ​ឈ្នះ​ពីរ​ប្រកួត​បើកឆាក មុនពេល​ប្រកួត​ចាញ់​ក្រុម លី​វឺ​ភូ​ល យ៉ាងធ្ងន់ធ្ងរ​។​
​ ​
ដេវីដ ល្វី​ស រក​ភាពអាម៉ាស់​ធ្ងន់ធ្ងរ ដោយសារ​បរាជ័យ​នៅលើ​ទឹកដី Anfield ៣-១ ហើយ​លោក ជ័រ​ឌែ​ន ជឿថា ការសម្រេចចិត្ត​របស់​លោក អេ​មឺ​រី ក្នុងការ​ផ្ទេរ​កីឡាករ សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ នាំ​ឲ្យ​មានការ​ជជែក​ច្រើន​។​

​លោក ជ័រ​ឌែ​ន បាន​និយាយថា “​ខ្ញុំ​គិតថា មាន​ផែនការ ប៉ុន្តែ​នៅពេល​ខ្ញុំ​ឃើញ​ការផ្ទេរ កីឡាករ ល្វី​ស ខ្ញុំ​គិតថា គាត់​គ្មាន​ផែនការ​ច្បាស់លាស់​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម