ផ្លែឈើ​អ្វីខ្លះ​ល្អ​សម្រាប់​អ្នកមាន​បញ្ហា​រលាក​សន្លាក់​?

959
ចែករម្លែក

ជាទូទៅ​ការឈឺចាប់​ត្រង់​សន្លាក់ គឺ​ច្រើនតែ​បណ្ដាលមកពី​ជំងឺ​រលាក​សន្លាក់​។ ទោះជា យ៉ាងណា​កុំ​បារម្ភ​ពេក​!​បញ្ហា​ឈឺសន្លាក់ ជំងឺ​រលាក​សន្លាក់ និង​ការ​រលាក​ផ្សេងៗ​ក្នុង​រាង កាយ​អាច​ទប់ស្កាត់​ជាមុន ឬ​សម្រាល​អាកា​រៈការ​ឈឺចាប់​បាន​តាមរ​យៈ​រួមបញ្ចូល ផ្លែឈើ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ថា​តើ​ផ្លែឈើ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?

១. ផ្លែ​ប៉ោម​ក្រហម​
ប៉ោម​ក្រហម មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ anthocyanins និង​សារធាតុ​ប្រឆាំង​ការ រលាក​មួយទៀត​ហៅថា quercetin ដែលមាន​ប្រសិទ្ធិភាព​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង ក៏ដូចជា​បន្ធូរ​អាកា​រៈ​នៃ​ជំងឺ​រលាក​សន្លាក់​ផងដែរ​។​

២. ម្នាស់​
បរិមាណ​នៃ​វីតាមីន C និង​សារធាតុ bromelain ក៏​ជួយ​ដោះស្រាយ​បញ្ហា​រលាក​សន្លាក់ បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការកាត់បន្ថយ​អាកា​រៈ​ហើម​ឈឺសន្លាក់​។ ប្រសិនបើ​អ្នក មានការ​ឈឺចាប់​ខ្លាំង បន្ទាប់ពី​ធ្វើ​លំ​ហាត់ប្រាណ អ្នក​អាច​ទទួលទាន​ទឹក​ផ្លែ​ម្នាស់​ស្រស់ ១ កែវ ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ ចូរ​ជ្រើស រើស​ទទួលទាន​ផ្លែ​ម្នាស់ ឬ​ទឹក​ម្នាស់​ដែល​ស្រស់​។​

៣. ផ្លែក្រូច​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែលមាន​ប្រសិទ្ធិភាព​ជួយ​ពង្រឹង​សុខភាព​ឆ្អឹងខ្ចី និង​ទប់ ស្កាត់​ការ​រលាក​សន្លាក់ឆ្អឹង ក៏ដូចជា​ជំងឺ​ពុក​ឆ្អឹង​។ ប្រសិនបើ​រាងកាយ​ខ្វះ​នូវ​ជាតិ​វីតាមីន C នោះ​អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការលូតលាស់​នៃ​ឆ្អឹង ឆ្អឹងខ្ចី និង​ធ្មេញ​។​

៤. ទំពាំងបាយជូរ​
ផ្លែឈើ​នេះ​មាន​សារធាតុ resveratrol ខ្ពស់​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក គួរឱ្យកត់សម្គាល់​។ ទំពាំងបាយជូរ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ proanthocy- anidin ចាំបាច់​ក្នុងការ​កាត់បន្ថយ​ឥទ្ធិពល​នៃ​ជំងឺ​រលាក​សន្លាក់​ផងដែរ​។​

៥. ផ្លែ​ចេក​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដែលមាន​ប្រសិទ្ធិភាព​ជួយ​បង្កើន ដង់ស៊ីតេ​ឆ្អឹង​។ លើសពីនេះទៅទៀត ជាតិ​ម៉ាញ៉េ​ស្យូ​ម ក៏​អាចជួយ​បំបាត់​ការឈឺចាប់ ផងដែរ ប្រសិនបើ​អ្នកមាន​បញ្ហា​រលាក​សន្លាក់​ធ្ងន់ធ្ងរ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម